រដ្ឋបាលរាជធានីភ្នំពេញរៀបចំតុបតែង លំអរប្រព័ន្ធភ្លើងតាមទីសួនច្បារសាធារណៈសំខាន់ៗ ដើម្បីលើកកំម្ពស់សោភ័ណឌភាពក្នុងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមការងារបច្ចេកទេសការិយាល័យអគ្គិសនីបំភ្លឺសាធារណៈនិងភ្លើងសញ្ញាចរាចរណ៍ បានកំពុងយកចិត្តទុកដាក់រៀបចំតុបតែង លំអរប្រព័ន្ធភ្លើងតាមទីសួនច្បារសាធារណៈសំខាន់ៗ ស្ពានចេញចូលរាជធានី រម្នណីយ៌ដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងលើកំណាត់តាមបណ្តោយ មហាវិថីធំៗ តីរៈវិថី, វិថី ផ្លូវនានាសំខាន់ ជាពិសេសដើម្បីលើកកំម្ពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញ ក្នុងពេលរាត្រីដ៏ស្រស់ស្អាត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ។
គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះជំនាញការិយាល័យ បានសម្រេចតាមផែនការជាច្រើនដូចជា ៖
១. មហាវិថីព្រះនរោត្តម
២. តីរៈវិថីព្រះសុីសុវត្ថិ (លេខ១)
៣.កំណាត់មហាវិថីសហព័ន្ធរុស្សី
៤.សួនច្បារមុខទីស្តីការគណៈរដ្ឋមន្រ្តី
៥. សួនច្បារមុខវេទិកាកិត្តិសយព្រះបរមរាជាវាំង
៦. សួនច្បារមុខវេទិកាកិត្តិយសត្រើយខាងកើតអូលតែសុខា
៧.សួនច្បារសម្តេច ហ៊ុន សែន ស្ពាននាគភ្លោះកោះពេជ្រ
៨. សួនច្បារកាណាឌីយ៉ា
៩. ស្ពានជ្រោយចង្វារទាំងពីរ និងរង្វង់មូលព្រហ្មមុខបួន រង្វង់មូលគួចកាណុង រួមទាំងស្ពានព្រះមុន្នីវង្ស
១០. តំបន់វិមានឯករាជ្យ នាគបាញ់ទឹក និងរង្វង់សម្តេច សង្ឃរាជ ជូនណាត ជាពិសេសតាមផ្លូវ, តីរៈវិថី, វិថីនានាដែលប្រជាពលរដ្ឋមកកំម្សាន្តរីករាយចេញចូលភូមិសាស្រ្តតំបន់មុខវេទិកាកិត្តិយសដើម្បីទស្សនាប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួង ស្ថាប័នជាតិដែលបានបណ្តែតលើផ្ទៃទឹកទន្លេចតុមុខរបស់យើង ៕
សូមបងប្អូនប្រជាពលរដ្ឋដែលមកកំម្សាន្តក្នុងរាជធានីភ្នំពេញនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ មេត្តាចូលរួមថែរក្សាអនាម័យទុកដាក់សំរាមក្នុងធុងអោយបានត្រឹមត្រូវទៅតាមទីតាំងកំណត់ និងតំបន់សួនច្បារសាធារណៈសំខាន់ៗដើម្បីជាសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ប្ផាសុខភាពតាមមាត់ទន្លេចតុមុខ ជាពិសេសចូលរួមស្តាប់តាមការណែនាំរបស់អាជ្ញាធរ នគរបាលមានសមត្តកិច្ច កងកម្លាំងប្រចាំការតាមភូមិសាស្រ្តតំបន់ផ្សេងៗចេញចូលមកមុខវេទិកាកិត្តិយសក្នុងនៃធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋមានសុខសុវត្ថិភាព សម្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤យើងនេះ ៕