រដ្ឋបាលរាជធានីភ្នំពេញអនុវត្តន៍គម្រោងផ្លូវបេតុងថ្មីប្រវែងជាង៥០០ម៉ែត្រ ដាក់លូរំដោះការជន់លិចទឹកភ្លៀងទទឹង១ម៉ែត្រ សងខាងផ្លូវ តភ្ជាប់ទៅប្រឡាយមេធំ (ប្រឡាយបណ្តោយថ្ងៃ) (សម្រេចបាន៨៥%)

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តន៍គម្រោងផ្លូវបេតុងថ្មីប្រវែងជាង៥០០ម៉ែត្រ ដាក់លូរំដោះការជន់លិចទឹកភ្លៀងទទឹង១ម៉ែត្រ សងខាងផ្លូវ តភ្ជាប់ទៅប្រឡាយមេធំ (ប្រឡាយបណ្តោយថ្ងៃ) (សម្រេចបាន៨៥%) ប្រកបដោយគុណភាព សុវត្ថិភាពការងារ ខណ្ឌពោធិ៍សែនជ័យ ។គម្រោងបើកផ្លូវបេតុងភូមិព្រៃល្វាប្រវែងជាង៥០០ម៉ែត្ររំដោះចរាចរ និងកំពុងចាក់បេតុងឆ្អឹងដែក១០លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ប្រវែងសរុបជាង៥០០ម៉ែត្រថ្មី ដាក់លូទទឹង១ម៉ែត្រសងខាង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ របស់សាលារាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍សែនជ័យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គឺជាយុទ្ធសាស្ត្រសម្រួលលំហូរចរាចរផ្លូវ១០៥CC ផ្លូវបេតុងភូមិព្រៃល្វា ព្រមទាំងបញ្ជៀសជំនន់ទឹកភ្លៀងចេញពីភូមិសាស្រ្ត តំបន់បុរី យៀប សុវណ្ណា, បុរី L.J ,តំបន់ភូមិព្រៃស្ពឺ ភូមិព្រៃល្វា ភូមិជ្រៃកោង និងជាពិសេសបង្កភាពងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិសាស្រ្តតំបន់ភូមិព្រៃល្វា ផ្លូវលេខ១០៥CC ផ្លូវលេខ១១CC សង្កាត់ចោមចៅ២ ជាដើម ។ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា ការងារបើកប្រព័ន្ធបណ្តាញផ្លូវបេតុងថ្មីដ៏មានសារៈសំខាន់ប្រវែងជាង៥០០ម៉ែត្រ ដាក់លូទទឹង១ម៉ែត្រសងខាងផ្លូវថ្មី សម្រេចបាន៨៥% ហើយ ។ មន្ទីរសាធារណការ និងដឹកញ្ជូនរាជធានីភ្នំពេញសាលាខណ្ឌពោធិ៍សែនជ័យ  រួមទាំងសាលាសង្កាត់ចោមចៅទី២ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានបើកផ្លូវថ្មីនេះកំពុងអនុត្តន៍គម្រោងសូមចូលរួមសហការយោគយល់គ្នា និងដោះស្រាយផលប៉ះពាល់នានាតាមមុខក្បាលដីដែលកាន់កាប់ជាប់គម្រោងផ្លូវនេះ ។ ម្យ៉ាងវិញទៀតផ្លូវថ្មីនេះជាឧត្តមប្រយោជន៌ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពីភូមិព្រៃល្វា សង្កាត់ចោមចៅ២ និងបង្កើនភាពងាយស្រួលកាត់បន្ថយការកកស្ទះចរាចរណ៍អ្នកធ្វើដំណើរនៅលើដងផ្លូវ១១CC ផ្លូវលេខ១០៥CC អោយបានកាន់តែប្រសើរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕