រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជីកកប់ សាងសង់បង្គន់អនាម័យ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត ,តុបតែងលម្អនានា នឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដេីម្បីទទួលបងប្អូន ប្រជាពលរដ្ឋ មកចូលរួមក្នុងព្រះរាជពិធី បុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

  ក្នុងរយៈពេល កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន មមាញឹក ក្នុងសកម្មភាព ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តុបតែង កែលម្អ ដេីម្បី លេីកកម្ពស់ សោភណ្ឌ័ភាព រាជធានីភ្នំពេញ ឱ្យ កាន់ តែ មាន ភាព ស្រស់ ស្អាតហើយនឹងរួចរាល់ទាំងស្រុងនាថ្ងៃទី១២វិច្ឆិកាស្អែកនេះដើម្បីទាក់ទាញ ភ្ញៀវ ទេសចរណ៍ ជាតិនិងអន្តរជាតិមកទស្សនាជាពិសេស ក្នុង បំណង លេីកកម្ពស់មុខមាត់របស់ ប្រទេស ជាតិ តែ ម្តង ។      

ជាក់ស្ដែង សម្រាប់ មួយ ផ្នែក នៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សំរុកជីកកប់សាងសង់បង្គន់អនាម័យ និង បន្ទប់ ទឹក និង ពង្រាយ បង្គន់អនាម័យ ចល័ត ព្រមទាំង ធ្វើ ការ ជួសជុល តុបតែង កែលម្អ នៅតំបន់ ប្រារព្ធ ព្រះរាជ ពិធី បុណ្យ អុំទូក ដេីម្បី ត្រៀម ទទួល កីឡាករ អុំទូក និង បងប្អូន ប្រជាពលរដ្ឋ ដែល មកលេង កម្សាន្ត នៃ ព្រះ រាជ ពិធី បុណ្យ អុំទូក នាពេលខាងមុខនេះ ។ 

លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១វិច្ឆិកា២០២៤នេះថា ដោយ មាន ការ គិតគូរ យ៉ាង យក ចិត្ត ទុកដាក់ ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ ព្រះ រាជ ពិធី បុណ្យ អុំទូក ឆ្នាំ ២០២៤នេះ ដោយអនុវត្តអនុសាសន៌នេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សំរុក ធ្វើ ការ ជីក កប់សាងសង់ បង្គន់អនាម័យ និង បន្ទប់ ទឹក ព្រមទាំង ពង្រាយ បង្គន់អនាម័យ និង បន្ទប់ ទឹក ចល័តសរុបជាង៦០០បន្ទប់ ដេីម្បី បម្រេី សេវា ជូន បងប្អូន ប្រជាពលរដ្ឋ ។ លោក បានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន)  បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ   បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)

        លោកប្រធានបានឱ្យដឹងទៀតថា ក្រុម ការងារ បានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់

 លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និង ហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) ដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀម កម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។   លោក បន្ត ថា ចំពោះ ការងារជួសជុលក្រានីតនិងការ៉ូឡា ក្រុម ការងារ បានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ)   សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។ 

    លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បាន បញ្ជាក់ ថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន ៣០០ បង្គន់ និងបន្ទប់ងូតទឹកចំនួន ២០០ បន្ទប់ទឹក នៅតំបន់ A និងB នៅលើដីOCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់ D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ ចំណែក ការ ងារ ឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច ១០០% លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន ១០០% ការងារ កាប់ និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន ១០០% កាត់ស្មៅ និងផ្កា នៅតាមសួនសំខាន់ៗ ការងារ ហ៊ុំខ្សែការពារសួនច្បារ សម្រេចបាន ១០០% លាបថ្នាំ បង្គោលភ្លើងថ្ម និងបង់អង្គុយ សម្រេចបាន ១០០% កាត់តៃមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន ១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន ១០០% ព្រមទាំង ដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ៕