រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បានសម្រេចរៀបចំការ៉ូឡាចិញ្ចើម មហាវិថីព្រះសីហនុ ប្រវែងជាង២៥០០ម៉ែត្រ ចាប់ពីភូមិសាស្រ្តអាងទឹកអូរឡាំពិច រហូតដល់តំបន់វិមានឯករាជ្យ ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ ភូមិសាស្ត្ររាជធានីភ្នំពេញ

ក្រោយពីចុះអនុវត្តន៍គម្រោងសិក្សារៀបចំការ៉ូឡាថ្មី និងសណ្តាប់ធ្នាប់តាមដងមហាវិថីព្រះសីហនុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Phnom Penh Precast Plants បានធ្វើការកែលំអរឡើងវិញនូវចិញ្ចើមផ្លូវសងខាងមានទទឹង៦ម៉ែត្រក្នុងមួយខាង ដោយទុកអោយមានផ្លូវសំរាប់ជនពិការឆ្លងកាត់ផងដែរ ។ មួយវិញទៀតដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណ សោភ័ន្ធភាព បរិស្ថានស្អាតតាមមហាវិថីនានា ។ 

គិតត្រឹមថ្ងៃទី ២២ខែតុលា ឆ្នាំ២០២៤ ការដ្ឋានសម្រេចលទ្ឋផលជាង៥០០ម៉ែត្រ ប្រើប្រាស់កម្មករជាង៥០នាក់ មាន៥ក្រុមការងារ គិតជាភាគរយស្ថាបនាចិញ្ចើមផ្លូវមហាវិថីព្រះសីហនុ សម្រេចបាន ២៥%នៃគម្រោងហើយ ។

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌចំការមន ខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋ ចំពោះការដ្ឋាននៃគម្រោងបានអនុវត្តន៍នាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងមហាវិថីព្រះសីហនុនេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕