រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលឡើងវិញ អ៊ុតកៅស៊ូAC លើកំណាត់តាមបណ្តាល វិថីសួនច្បារសម្តេច ហ៊ុន សែន ចាប់ពីភូមិសាស្រ្តស្ពាននាគភ្លោះ រហូតដល់រង្វង់មូលសម្តេចសង្ឃរាជ ជូន ណាត ដើម្បីលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ
ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលអ៊ុតកៅស៊ូACឡើងវិញ លើកំណាត់បណ្តាលសួនច្បារសម្តេច ហ៊ុន សែន ដែលក្រោយពីក្រុមការងារបច្ចេក បានដាក់លូធំអង្គត់ផ្ចិត១,២ម៉ែត្រ យុទ្ធសាស្ត្រទំនាក់ទំនងលំហូរចរាចរតាមមហាវិថី រុក្ខវិថី វិថី ផ្លូវនានា និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់ភូមិសាស្រ្ត ទៅមកប្រកបរបរទទួលទានប្រចាំថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញយើង។រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានា មកដល់តំបន់មានការដ្ឋានកំពុងដំណើរការ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕