រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចគូសគំនូសសញ្ញាចរាចរណ៌ថ្មីឡើងវិញ លើកំណាត់តីរៈវិថី ព្រះសុីសុវត្ថិ (១) និងតំបន់រង្វង់មូលគួចកាណុង រង្វង់មូលព្រហ្មមុខបួន នៅលើស្ពានជ្រោយចង្វារទាំងពីរ  ខណ្ឌដូនពេញដើម្បីលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ  តាមបណ្តាល មហាវិថី តីរៈវិថី ផ្លូវនានា ក្នុងរាជធានីភ្នំពេញនាឱកាសព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ

 

គិតថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងគូសគំនូសសញ្ញាចរាចរណ៌ថ្មី លើកំណាត់តីរៈវិថី ព្រះសុីសុវត្ថិ មាត់ទន្លេ ក្នុងខណ្ឌដូនពេញ ជាយុទ្ធសាស្ត្រទំនាក់ទំនងចរាចរ  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តាល ៖

១.មហាវិថីព្រះមុនីវង្ស

២.មហាវិថីព្រះនរោត្តម 

៣.វិថីព្រះអង្គយុគន្ធរ (១៩), វិថី បក្សីចាំក្រុង(៩៤) , វិថី ព្រះអង្គអេង(១៣)

៤.តំបន់រង្វង់មូលសម្តេចសង្ឃរាជ ជូន ណាត 

៥.តំបន់ព្រះអង្គដងកើ 

៦.តំបន់រម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ 

៧.តំបន់ជ្រោយចង្វារ ,តំបន់ព្រហ្មមុខបួន

ជាពិសេសតំបន់មុខព្រះបរមរាជារាំង ចតុមុខ ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ន្ធភាព  រាជធានីភ្នំពេញយើងនាឱកាសព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ

ឆ្នាំ២០២៤ ។

រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការគូសគំនូសចរាចរណ៌ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារជំនាញនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ទៅមក ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕