រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចដាក់លូអង្គត់ផ្ចិត១ម៉ែត្រ រំដោះទឹកភ្លៀង ប្រវែងជាង៤០០ម៉ែត្រ (សម្រេចបាន១០០%) ហើយ ប្រកបដោយគុណភាព សុវត្ថិភាពការងារ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីតំបន់សួនស្ពានខ្សែកាបបេតុងប្ញស្សីកែវ មកកែងតំបន់រោងចក្រប្ញស្សីកែវ ។
គម្រោងដាក់លូមានអង្គត់ផ្ចិត១ម៉ែត្រ ប្រវែងសរុបជាង៤០០ម៉ែត្រថ្មី និងក្រាល់ខ្សាច់បាត ប្រកបដោយគុណភាព សុវត្ថិភាពការងារ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវគាំទ្រដោយ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលជាប្រព័ន្ធលូ រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូរឆ្ពោះមកទន្លេសាប គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការជន់លិចទឹកក្នុងភូមិសាស្រ្ត៖
១.តំបន់ជ្រោយចង្វារ
២.ផ្លូវលេខជាតិលេខ៥
៣. តំបន់សាលាប៊ែលធីអន្តរជាតិ
៤. តំបន់ភូមិសាស្រ្តស្ពានខ្សែកាបបេតុង
៥. កំណាត់ផ្លូវលេខ១៨៥ ផ្លូវលំ១៥R និង មួយផ្នែកធំផង ជាពិសេសរំដោះការលិចទឹកភូមិសាស្រ្តសង្កាត់ប្ញស្សីកែវ ជាដើម ។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ សាលាខណ្ឌប្ញស្សីកែវជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូថ្មី ដ៏មានសារៈសំខាន់ សង្កាត់ប្ញស្សីកែវ បានអនុវត្តន៌បាន១០០% គិតជាប្រវែងសរុបជាង៤០០ម៉ែត្រ ទៅតាមផែនការការងារ ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។
សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌប្ញស្សីកែវ សង្កាត់ប្ញស្សីកែវ សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ពេលការដ្ឋានដាក់លូបានបញ្ចប់ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានសណ្តាប់ធ្នាប់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕