រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចស្ថាបនាដាក់លូប្រអប់ដ៏ធំ ៣ខ្សែ ឆ្លងកាត់ប្រឡាយ (លីប៉ូ) និងមានទ្វាទឹកមួយ ប្រវែងជាង២០ម៉ែត្រ ទំហំលូ៩,៣ម៉ែត្រ ជម្រៅលូ៣,៥ម៉ែត្រ ដំណើការ (សម្រេចបាន៨៥%) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាប្រព័ន្ធលូប្រអប់ដ៏ធំ ៣ខ្សែ ប្រវែងជាង២០ម៉ែត្រថ្មី ទំហំលូ៩,៣ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន៨៥% ) ទៅតាមផែនការ ស្ថិតក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ នៅលើកំណាត់ប្រឡាយ (លីប៉ូ) មុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ ប្រព័ន្ធលូប្រអប់ ដែលធ្វើឲ្យលំហូរទឹកបានលឿន រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមកប់ស្រូវ និងស្ថានីយ៌បូមគីឡូម៉ែត្រលេខ៩ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក  

១/តំបន់ ផ្សារអុីអន២ 

២/តំបន់បុរីអង្គរ

៣/តំបន់កាំកូលសុីធី

៤/តំបន់ទួលគោក ផ្លូវលេខ១៩៨៦ ផ្លូវលេខ៥៩៨ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវជាដើម ។ 

គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំ៣ខ្សែថ្មី មានទ្វាទឹកមួយ ដ៏មានសារៈសំខាន់បំផុត សង្កាត់ស្វាយប៉ាក់ ប្រវែង២០ម៉ែត្រ បានអនុវត្តន៌តាមផែនការការងារ ប្រកបដោយសុវត្ថិភាពការដ្ឋាន ។ 

ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌប្ញស្សីកែវ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារអោយបានច្រើន ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕