រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់តំឡើងបង្គន់អនាម័យសាធារណៈ និងបន្ទប់ទឹកប្រមាណជាង៣៤០កន្លែង ព្រមទាំងបន្ទប់ទឹកចល័ត និងបន្ទប់ទឹកដែលបានអភិវឌ្ឍន៌មានស្រាប់សំរាប់បងប្អូនកីឡាករ កីឡាការិនីមកពីតាមបណ្តោលរាជធានីខេត្ត ក្នុងភូមិសាស្រ្តសំខាន់ៗដើម្បីចូលរួមលើកកំម្ពស់សោភ័ន្ធភាព អនាម័យ បរិស្ថានដ៏ស្រស់ស្អាត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ  ក្នុងរាជធានីភ្នំពេញ 

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់តំឡើងបង្គន់សាធារណៈ និងបន្ទប់ទឹកប្រមាណជាង៣៤០កន្លែងទាំងបន្ទប់ទឹកចល័ត និងបន្ទប់ដែលមានស្រាប់សំរាប់បងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី មកពីតាមបណ្តាលរាជធានីខេត្ត ចូលមកកំម្សាន្តលេង ក្នុងព្រះរាជពិធីបុណ្យអុំទូក បានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវអាជ្ញាធរជំនាញ រួមមានទីតាំងសំខាន់ៗដូចជា ៖១.  មណ្ឌលស្នាក់នៅ ជ្រោយចង្វារ OCIC (តំបន់A ,B និងC ជាប់មហាវិថី អូសុីអាយសុី) ។២. មណ្ឌលស្នាក់នៅ ប្ញស្សីកែវ (តំបន់ D និងE ជាប់ផ្សាររាត្រីស្ពានខ្សែកាបបេតុងប្ញស្សីកែវ) ជាដើម ។រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមការងារជំនាញសូមសំណូមពរប្រជាពលរដ្ឋ បងប្អូនកីឡាករ កីឡាការិនី ចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថានតាមទីតាំងនីមួយៗដែលបានរៀបចំ និងការតភ្ជាប់បណ្តាញទឹកស្អាតបានរួចហើយដើម្បីជាប្រយោជន៌ក្នុងការប្រើប្រាស់ទាំងអស់គ្នានាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មានអត្ថន័យខាងមុខនេះ  ក្នុងរាជធានីភ្នំពេញ ។