រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រេចដាក់លូប្រអប់ដ៏ធំរំដោះទឹកភ្លៀងមានទំហំ២,៤ម៉ែត្រx២,៤ម៉ែត្រ កំណាត់មហាវិថីមិត្តភាព ភ្នំពេញ-ហានណូយ ប្រវែងសរុប៣០ម៉ែត្រ ជំម្រៅ៣ម៉ែត្រចាប់ផ្តើមដំណើរការ និងត្រៀមចាក់ផ្លូវបេតុងឆ្អឹង១២លី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានអនុវត្តន៍គម្រោងដាក់លូប្រអប់ដ៏ធំមានទំហំ២,៤ម៉ែត្រ x២,៤ម៉ែត្រ ប្រវែងសរុប៣០ម៉ែត្រថ្មី ដាក់ក្នុងជំម្រៅ៣ម៉ែត្រ កំណាត់មហាវិថីមិត្តភាព ភ្នំពេញ -ហានណូយ និងត្រៀមចាក់បេតុងឆ្អឹងដែក១២លីឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាពការងារ ផ្តើមដំណើការ ក្រាល់ខ្សាច់បាត ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាប្រព័ន្ធលូប្រអប់ធំ រំដោះការជន់លិចទឹកភ្លៀង ហើយត្រូវហូឆ្ពោះមកស្ថានីយ៌បូមកប់ស្រូវ ដ៏មានសារៈសំខាន់បំផុត គឺជាយុទ្ធសាស្ត្រនៃការបញ្ជៀសរំដោះការលិចទឹក ៖
១. តំបន់ភូមិឃ្មួញ១និង២
២. តំបន់សង្កាត់ឃ្មួញ
៣. តំបន់ផ្សារ ជា ស្រេងទ្រី មហាវិថីមិត្តភាព ភ្នំពេញ -ហានណូយ
៤. ជាពិសេសកំណាត់មហាវិថី ភ្នំពេញ-ហានណូយ មួយផ្នែកធំ និងរំដោះការលិចទឹកខណ្ឌសែនសុខ ជាដើម ។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ដ៏មានសារៈសំខាន់កំណាត់មហាវិថីមិត្តភាព ភ្នំពេញ-ហានណូយ និងត្រៀមចាក់បេតុងឆ្អឹងដែកកំរាស់២តឹក ប្រវែង៣០ម៉ែត្រ ខណ្ឌសែនសុខ បានអនុវត្តន៌តាមផែនការប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌសែនសុខ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕