រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន អុឹង ស៊ីមស៊ា ខនស្ត្រាក់សិន គម្រោងដាក់លូមូលធំ ទទឹង១ម៉ែត្រកន្លះទឹកហូរ ១ខ្សែ ចាប់ពីកែងស្តុបព្រឹទ្ធសភា ដល់កែងតំបន់ផ្សារបឹងកេងកង

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន អុឹង ស៊ីមស៊ា ខនស្ត្រាក់សិន គម្រោងដាក់លូមូលធំ ទទឹង១ម៉ែត្រកន្លះទឹកហូរ ១ខ្សែ ចាប់ពីកែងស្តុបព្រឹទ្ធសភា ដល់កែងតំបន់ផ្សារបឹងកេងកង ដ៏មានសារៈសំខាន់បំផុត សម្រេចបាន៤០០ម៉ែត្រ ក្នុងប្រវែងសរុបជាង ៥០០ម៉ែត្រ  ដើម្បីដោះការជន់លិចទឹកភ្លៀងប្រកបដោយគុណភាព សុវត្ថិភាពការងារ គិតជាភាពរយបាន៨៥% ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

ការដ្ឋានដាក់លូមូលដ៏ធំ មួយខ្សែ ទទឹង១ម៉ែត្រកន្លះទឹកហូ ដ៏មានសារៈសំខាន់ ប្រវែងបណ្តាយសរុបជាង៥០០ម៉ែត្រថ្មី និងបានអ៊ុតកៅស៊ូAC មហាវិថី ម៉ៅ សេទុង ឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់មហាវិថី ម៉ៅ សេទុង (២៤៥) និងផ្លូវលេខ៥៧ ដែលត្រូវហូរចូលមកប្រព័ន្ធលូមេជប៉ុន វិថីត្រសក់ផ្អែម ៦៣ ដើម្បីដោះជំនន់ទឹកភ្លៀង គឺជាយុទ្ធសាស្ត្រការបញ្ជៀសលំហូរទឹក រួមទាំងដោះការជន់លិចទឹកភ្លៀង ៖
១. កំណាត់មហាវិថី ព្រះនរោត្តម
២. កំណាត់មហាវិថី ម៉ៅ សេទុង (២៤៥)
៣. វិថីត្រសក់ផ្អែម (៦៣)
៤. ផ្លូវលេខ ៤០០
៥. ផ្លូវលេខ ៣៩៨
៦. ផ្លូវលេខ ៣៨០
៧. ផ្លូវលេខ ៣៩២
៨. តំបន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៨. តំបន់វិទ្យាល័យសម្តេច ជា សុីម បឹងកេងកង
៩. ចំណុចស្តុប បឹងកេងកង
១០. ជាពិសេសតំបន់ភូមិសាស្រ្ត ផ្សារបឹងកេងកង និងផ្លូវលេខ៥៧ ជាដើម ។

គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរបឹងកេងកង ក្រុមហ៊ុន អុឹង ស៊ីមស៊ា ខនស្ត្រាក់សិនបាន បញ្ជាក់ថា ការងារប្រព័ន្ធលូមូលដ៏ធំថ្មី ១ខ្សែ ដ៏មានសារៈសំខាន់ និងបានអ៊ុតកៅស៊ូAC  មហាវិថី ម៉ៅ សេទុង ឡើងវិញ ព្រមទាំងបន្តអនុវត្តន៍ការងារបានប្រមាណជាង១០០ម៉ែត្របន្តទៀត ក្នុងគម្រោងជាង៥០០ម៉ែត្រ។ ប្រកបដោយសុវត្ថិភាពការងារ បន្ទាប់ពីក្រុមការងារបានចុះសិក្សាកន្លងមកដើម្បីរំដោះការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងសាលាខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តន៍ការងារ បានទៅដល់ សូមប្រជាពលរដ្ឋ ចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើមហាវិថី ម៉ៅ សេទុង និងផ្លូវលេខ៥៧នេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕