រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់លូប្រអប់ដ៏ធំ មានសារៈសំខាន់ ប្រវែងបណ្តោយសរុបជាង១០១៥ម៉ែត្រ ទំហំ៥,៦ម៉ែត្រ ជំម្រៅ៣,៥ម៉ែត្រ កំម្រាស់បេតុងឆ្អឹងដែក បាតក្រាល់ខ្សាច់ថ្ម (សម្រេចបាន២៥%) ស្ថិតក្នុងតំណាត់ផ្លូវលូប្រាំ ភូមិតំណាក់ធំ១ ខណ្ឌមានជ័យ ។
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងចាប់ផ្តើមស្ថាបនា មានកំម្រាស់បេតុង៣តឹក ប្រវែងបណ្តោយសរុបជាង១០១៥ម៉ែត្រថ្មី ទំហំ៥,៦ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន២៥%) ប្រើប្រាស់បាតថ្ម និងខ្សាច់ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នៅលើកំណាត់ផ្លូវ ភូមិដំណាក់ធំ១ (លូប្រាំ) ដែលអោយធ្វើប្រព័ន្ធលំហូរទឹកបានលឿន ដោះការជន់លិចទឹកភ្លៀង ហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមលូប្រាំ ជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក ៖
១/តំបន់ វេងស្រេង
២/តំបន់ ក្រសួង មុខងារសាធារណៈ
៣/តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៤/តំបន់ ដោន ថោន ,ផ្លូវ ឌួង ងៀប២, ផ្លូវលេខ២០០៤
៥/ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យមួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ជាដើម ។
គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ប្រវែងជាង១០១៥ម៉ែត្រ បានសហការជាមួយអាជ្ញាធរ អគ្គិសនីកម្ពុជា ក្នុងការផ្លាស់ប្លូរទីតាំងបង្គោលភ្លើងថ្មី យ៉ាងមមាញឹកទៅតាមផែនការ ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដ៏ធំថ្មីបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕