រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានបុកជញ្ជាំងបេតុង (សុីផាយ) កំណាត់ប្រឡាយលូប្រាំ ជម្រៅ១២ម៉ែត្រក្នុងដី ហូរមកស្ថានីយ៌បូម លូ៥ សង្កាត់ស្ទឹងមានជ័យ៣ មានប្រវែងជាង២៧០ម៉ែត្រម្ខាង (សម្រេចបាន៩០%)

រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានបុកជញ្ជាំងបេតុង (សុីផាយ) កំណាត់ប្រឡាយលូប្រាំ ជម្រៅ១២ម៉ែត្រក្នុងដី ហូរមកស្ថានីយ៌បូម លូ៥ សង្កាត់ស្ទឹងមានជ័យ៣ មានប្រវែងជាង២៧០ម៉ែត្រម្ខាង (សម្រេចបាន៩០%) ។
ដោយបានគោលការណ៍ពីរាជរដ្ឋាភិបាលនិងមានការចូលរួមពីប្រជាពលរដ្ឋដែលរសនៅអមសងខាងប្រឡាយលូប្រាំ មកស្ថានីយ៌បូមលូ៥ និងដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ន្ធភាព តំបន់មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ភូមិដំណាក់ធំ៥ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ តំបន់ឌួងងៀប ១និង២ ជាពិសេសប្រឡាយលូប្រាំ នៃរាជធានីភ្នំពេញ ។
គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ គម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ ទទឹងទឹកហូ២០ម៉ែត្រ ជម្រៅបុកជញ្ជាំងបេតុង (សុីផាយ) ១២ម៉ែត្រចូលក្នុងដី ទទឹងប្រឡាយ២០ម៉ែត្រ ការដ្ឋានមកទល់ពេលនេះ (សម្រេចបាន៩០%)ហើយ ។ ជំនាញសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សង្តាត់ ក្រុមហ៊ុន Phnom Penh Precast Plants សូមអរគុណដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរសនៅអមសងខាងប្រឡាយកន្លងមក ដែលបានយោគយល់ពេលការដ្ឋាន ដំណើការ ហើយរំខាន់ដោយសម្លេងពេលបុក សុីផាយ និងដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ៕