រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់លូប្រអប់ដ៏ធំរំដោះទឹកភ្លៀងមានអង្កត់ផ្ចិត៤ម៉ែត្រ កំណាត់ផ្លូវជាតិលេខ៤ ប្រវែងបណ្តាយសរុប៥៦៥០ម៉ែត្រ ជំម្រៅ៣ម៉ែត្រ សម្រេចបាន១២២៤ម៉ែត្រ (ស្មើ២១%) ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល

ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន Phnom Penh Precast Plants បានអនុវត្តន៍គម្រោងដាក់លូប្រអប់ដ៏ធំ មានអង្គត់ផ្ចិត៤ម៉ែត្រ កម្ពស់លូប្រអប់២ម៉ែត្រ កំម្រាស់លូ៣តឹក ប្រវែងសរុបជាង៥៦៥០ម៉ែត្រថ្មី ដាក់ក្នុងជំម្រៅ៣ម៉ែត្រ  ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន២១%) ក្រាល់ថ្មមុិចបាត ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល នៅលើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ស្រុកអង្គស្នួល ឃុំបែកចាន រហូតមកដល់កែងត្រង់ចំណុចផ្លូវដែក ដែលជាប្រព័ន្ធលូមេដ៏ធំ រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ទឹងព្រែកត្នោត គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក  ១/តំបន់បុរីពិភពថ្មីកំបូល ២/តំបន់ផ្សារញូវថោន អូរដឹម ៣/តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ៤/តំបន់បញ្ជាការដ្ឋានកងទ័ពជើងគោក មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវជាតិលេខ៤ភូមិសាស្រ្តអូរដឹមបាតខ្ទះ ជាដើម ។ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ដ៏មានសារៈសំខាន់បំផុតផ្លូវជាតិលេខ៤ ប្រវែង៥៦៥០ម៉ែត្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន២១%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌកំបូល សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕