រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េលោក Kim Yong-Hyun ចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈ!
លោក Kim បាននិយាយថា៖ ជាដំបូង!ខ្ញុំខ្លួនឯងពិតជាសោកស្តាយយ៉ាងខ្លាំង និងសុំទទួលខុសត្រូវទាំងស្រុងចំពោះការភ័ន្តច្រឡំលើការអនុវត្តន៍ច្បាប់អាជ្ញាសឹកនេះ (Martial law) និងទទួលខុសត្រូវលើកង្វល់ទាំងឡាយដែលបង្កឡើង ចំពោះសាធារណជនទាក់ទងនឹងច្បាប់អាជ្ញាសឹកក្នុងប្រទេស។លោក Kim បន្ថែមថា “ខ្ញុំបានទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាទាំងអស់ដែល ទាក់ទងនឹងច្បាប់អាជ្ញាសឹកនេះ ហើយបានដាក់លិខិតលាលែងពិតំណែង របស់ខ្ញុំទៅកាន់ប្រធានាធិបតីដូចគ្នាដែរ”៕
សម្រួលអត្ថបទ៖សុផារិន្ទ