រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់មន្រ្តីជំនាញ សុខាភិបាល បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់មន្រ្តីជំនាញ សុខាភិបាល បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។
..,.
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះនៅក្នុង កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ប្រចាំខែកញ្ញា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្តនៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ព្រឹកមិញនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សា សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដូចជារថយន្តគិលានុសង្រ្គោះ ដោយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសម្អាត និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងដោយទៀងទាត់។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់បន្ថែមលើការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ដោយក្នុងនោះ សូមឱ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។
ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត។ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានបន្តឆ្លៀតរំលឹកជូនដល់ថ្នាក់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)។