រដ្ឋមន្ត្រីក្រសួងសុខាភិបាល ÷ កិច្ចការក្នុងវិស័យសុខាភិបាលទទួលជោគជ័យទៅបានដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះមានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឺងមាំ លះបង់ ច្បាស់លាល់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ÷ កិច្ចការក្នុងវិស័យសុខាភិបាលទទួលជោគជ័យទៅបានដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះមានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឺងមាំ លះបង់ ច្បាស់លាល់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ

==============

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន គូសបញ្ជាក់បែបនេះ នៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញចូលរួមសំណេះសំណាលក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧៣២នាក់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នារសៀលនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំកែលម្អគុណភាពសេវា និងបានណែនាំមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់មើលថែដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ័មូលនិធិសមធម៌ ឬ ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងបងប្អូនក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា កិច្ចការក្នុងវិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឺងមាំ លះបង់ ច្បាស់លាល់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ បានអនុញ្ញាតឱ្យមានបទបង្ហាញពីការដឹកនាំមន្ទីរសុខាភិបាលដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមលើកយកចំនុចគន្លឹះមួយចំនួនមករំលេចបន្ថែមដូចជា (១)ការរៀបចំពេលវេលាផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព (២)ការគ្រប់គ្រងសេវាឯកជនឱ្យមានប្រសិទ្ធភាព និង (៣)ការលើកកម្ពស់ការតាំងចិត្តនិងភាពពេញចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការងារដោះស្រាយបញ្ហាដែលស្មុគ្រស្មាញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕