រដ្ឋមន្ត្រី សុខាភិបាល «ភាពប្រសើរឡើងនូវសេវាសុខភាព គឺជាមូលដ្ឋាននៃអនាគតដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប»
ចន្លោះពេលវេលាខ្លីនាព្រលប់ថ្ងៃសុក្រ ទី៣ មករាឆ្នាំថ្មីនេះ ឯកឧត្តម សាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចូលពិនិត្យស្ថានភាពមន្ទីរពេទ្យ ការខិតខំបំពេញភារកិច្ចរបស់បុគ្គលិកសុខាភិបាល សុខុមាលភាពអ្នកជំងឺ លក្ខខ័ណ្ឌការងារឆ្លើយតបនឹងតម្រូវការ អនាម័យ ការគ្រប់គ្រង ដោយយកចិត្តទុកដាក់ ដែលជាការគាំទ្រសំខាន់ដល់ការធានាគុណភាពសេវាថែទាំសង្រ្គោះព្យាបាល ទន្ទឹមនឹងការបណ្តុះបណ្តាលនិស្សិតឯកទេស ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យមានបទពិសោធន៍ជំនាញខ្ពស់ ដែលអ្នកទាំងអស់នេះហើយ គឺជាអនាគតនៃប្រព័ន្ធសុខាភិបាលជាតិយើង។
សូមអរគុណចំពោះការបេ្តជ្ញាចិត្ត និងការបោះជំហានទៅមុខជានិច្ច របស់គ្រប់បុគ្គលិកសុខាភិបាលទាំងអស់។