រដ្ឋមន្រ្តីការពារជាតិថ្មីរបស់អាម៉េរិក Hegseth សម្រេចដកតំណែងអ្នកគ្រប់គ្រងឧទ្ធម្ភាគចក្រនៅវ៉ាស៊ីនតោនចេញ ក្រោយមានគ្រោះថ្នាក់បុកយន្តហោះសម្លាប់មនុស្សទាំងអស់ លើការបើកទំព័រថ្មីប្រធានាធិបតី Donald Trump

លោកប្រធានាធិបតីអាម៉េរិក Donlad Trump បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍យន្តហោះបុកគ្នានិងធ្លាក់ចុះទឹកទន្លនៅវ៉ាស៊ីនតោននេះ ថាជារាត្រីដ៏ខ្មៅងងឹត និងគួរឱ្យសោកស្ដាយបំផុតសម្រាប់អាម៉េរិក ក្រោយពីមន្រ្តីជំនាញបញ្ជាក់ថា គ្មានអ្នករស់រានមានជីវិតសូម្បីនៅក្នុងហេតុការណ៍នេះ និងប្រកាសកាន់ទុក្ខជូនចំពោះក្រុមគ្រួសារដែលបានបាត់បង់ជីវិត រួមទាំងកីឡាករជើងឯកជិះស្គីពិភពលោកជនជាតិរុស្ស៊ី២នាក់ដែរ ដែលជាធនធានដ៏មានមានទេពកោសល្យ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិ Pete Hegseth និយាយថាអាកាសយានិកក្នុងឧទ្ធម្ភាគចក្រដែលជាប់ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះរហូតដល់ស្លាប់មនុស្សទាំងអស់នៅជិតទីក្រុងវ៉ាស៊ីនតោន គឺជា “ក្រុមអ្នកបើកបរដែលមានបទពិសោធន៍គួរសមដែរ”។ លោក Hegseth បាននិយាយទៀតថា«ពួកយើងនឹងដកតំណែង និងឈ្មោះអ្នកគ្រប់គ្រងនៅតំបន់នោះចេញ ព្រោះយើងដឹងវាជាហេតុការណ៍ជាប់ពាក់ព័ន្ធនឹងខាងណារួចរាល់ហើយ»។ “យើងរំពឹងថាការស៊ើបអង្កេតនឹងអាចកំណត់បានយ៉ាងឆាប់រហ័សថាតើយន្តហោះដែលស្ថិតក្នុងបេសកកម្មត្រីមាសនៅកម្ពស់ត្រឹមត្រូវដែរឬទេ? នឹងបានឧបទ្ទវហេតុនេះឬអត់”។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរបាននិយាយថា មនុស្សគ្រប់គ្នាដែលនៅលើតួរយន្តហោះទាំងពីរគឺគ្មានអ្នករស់រានមានជីវិតទេបន្ទាប់ពីបានបុកគ្នាលើអាកាសមុនពេលចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ក្បែរទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ ករណីបុកឆេះនិងធ្លាក់ចុះថ្ងៃពុធនោះបានជំរុញឱ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភ្លាមៗនិងទ្រង់ទ្រាយដ៏ធំក្នុងទឹកទន្លេ Potomac ក្បែរនោះអាកាសយានដ្ឋានដែរ។ សូមបញ្ជាក់ជាថ្មីថាយន្តហោះដឹកអ្នកដំណើរ American Airline មានអ្នកដំណើរ៦០នាក់ ភាគច្រើនជាកីឡាករជិះស្គីល្បីៗលើពិភពលោកក៏ស្ថិតក្នុងចំណោមនោះដែរ និងសមាជិកអាកាសយានិក៤នាក់ ។ ចំណែកក្រុមមន្ត្រីបាននិយាយថាសព២៨នាក់ត្រូវគេបានទាញចេញពីទឹកទន្លេ Potomac ដ៏សែនត្រជាក់ក្រោយពីប្រតិបត្តិការស្វែងរកលើពី៤៨ម៉ោង ។ ប៉ុន្តែដើម្បីបំពេញបំណងរបស់ក្រុមសាច់ញាតិ គឹក្រុមមន្ត្រីក៏កំពុងស្វែងរកអ្នកស្លាប់ និងរបួសផ្សេងទៀតដែរ ប៉ុន្តែពួកគេពិតជាមិនជឿថានៅមានអ្នកនៅរស់រានមានជីវិតឡើយ ដែលហេតុការណ៍នេះនឹងធ្វើឱ្យវាក្លាយជាឧបទ្ទវហេតុធ្លាក់យន្តហោះរបស់សហរដ្ឋអាមេរិកដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជិត២៤ឆ្នាំមិនធ្លាប់មាន និងបើកទំព័រថ្មីរបស់ប្រធានាធិបតី២អណត្តិលោក Donald Trump៕

សម្រួលអត្ថបទ៖សុផារិន្ទ