រដ្ឋមន្រ្តីសុខាភិបាល÷ ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពខេត្តសៀមរាប ដោយឥតមានកម្មវិធីគ្រោងទុក
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាបុគ្គលិកវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាពបុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពនៃសៀមរាប នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បី៖
– សង្កេតដំណើរការមកទទួលសេវារបស់អ្នកជំងឺ និងសមត្ថភាពមន្រ្តីសុខាភិបាល
– ចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
– ពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី
– ចូលរួមផ្តល់យោបល់ ក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាពបុគ្គលិកសុខាភិបាលទាំង ៣២ឃុំសង្កាត់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប
– ផ្តល់ចំណាត់ថ្នាក់មណ្ឌលសុខភាពសៀមរាប ជាគំរូក្នុងការរក្សាអនាម័យល្អ និងសេវាសមរម្យ
ក្នុងឱកាសនោះ ឯកឧត្ដមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរដល់មន្រ្តីសុខាភិបាល ប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្ត។ ទន្ទឹមនឹងនោះ ក៏បានជូនពរដល់បុគ្គលិកសុខាភិបាលទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ៕