រដ្ឋាភិបាលចិនផ្ញើសាររំលែកទុក្ខជូនជនរងគ្រោះថ្នាក់យន្តហោះបុកគ្នាលើអាកាសនៅអាម៉េរិក ស្របពេលដែលការស៊ើបអង្កេតបឋមបញ្ជាក់ថាឧទ្ធម្ភាគចក្រយោធានោះហោះចូលគន្លងចុះចតរបស់ American Airline

ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានសម្តែងការចូលរួមរំលែកមរណទុក្ខដល់ជនរងគ្រោះទាំងអស់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះបុកគ្នាធ្លាកចុះទឹកនៅលើអាកាស ដែលបានសម្លាប់មនុស្សសរុបទាំងពីរយន្តហោះចំនួន ៦៧ នាក់នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលចិនមិនត្រឹមតែចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះទាំងអស់និងបង្ហាញក្តីអាណិតអាសូរដល់ក្រុមគ្រួសារនៃសពប៉ុណ្ណោះទេ ចិនក៏បានចាក់ផ្សាយសារំលែកទុកជាផ្លូវការតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ CCTV ផងដែរ។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នារវាងឧទ្ធម្ភាគចក្រកងទ័ព និងយន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿងនោះបានសម្លាប់មនុស្សសរុបទាំងអស់៦៧នាក់ ខណៈដែលពួកគេបានត្រួតពិនិត្យមើល និង ស៊ើបអង្កេតបន្ថែមពីសកម្មភាពរបស់អ្នកបើកឧទ្ធម្ភាគចក្រយោធានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុតរបស់ប្រទេសមហាអំណាចមួយនេះ មិនធ្លាប់មានក្នុងរយៈពេលជិត២ទសវត្សរ៍កន្លះមកនេះ ហើយសពមនុស្សជិត៣០នាក់ត្រូវបានគេទាញចេញពីផ្ទៃទឹកដ៏ត្រជាក់ក្នុងទន្លេ Potomac ជាបន្តបន្ទាប់ដែរ។

បើតាមការប៉ាន់ប្រមាណជាបថមគឺឧទ្ធម្ភាគចក្រទំនងជាបានហោះចូលទៅក្នុងគន្លងចុះចតរបស់យន្តហោះដឹកអ្នកដំណើរក្នុងស្រុក American Airline ។ ចំណែកក្រុមមន្ត្រីបាននិយាយថាការចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan គឺត្រូវឆ្លងកាត់ទន្លេក្នុងទីក្រុងវ៉ាស៊ីនតោនមុននឹងចុះចតដល់ដី ប៉ុន្តែភាពចៃដន្យបែរជាត្រៀមហោះចុះចតខុសគន្លង គឺបណ្តាលឲ្យជួបគ្រោះថ្នាក់លើអាកាសតែម្តង៕ សម្រួលអត្ថបទ៖​ សុផារិន្ទ