រដ្ឋ Oklahoma របស់សហរដ្ឋអាម៉េរិកទទួលរងខ្យល់ព្យុះកំបុតត្បូងបង្ករការខូចខាតហេដ្ឋារចនាសម្ព័ន្ធ មនុស្សរបួស និងផ្តាច់ចរន្តអគ្គសនីជាដើម ខណៈអាម៉េរិកនឹងត្រូវបោះឆ្នោតប្រធានាធិបតីថ្មីនៅថ្ងៃទី០៥វិច្ឆិកា
ព្យុះដ៏ខ្លាំងមួយបានបោកបក់មកលើរដ្ឋ Oklahoma (អូក្លាហូម៉ា) ដោយវាត្រូវបានគេរាយការណ៍ថាអាចជាប្រភេទព្យុះកំបុតត្បូងដែលបានធ្វើសកម្មភាពពេញមួយយប់នៅក្នុងរដ្ឋនេះ ហើយវាបានហែកដំបូលអគារផង ធ្វើឱ្យផ្ទះសម្បែងនិងអាជីវកម្មប្រហែលជា៣៣.000 កន្លែងគ្មានថាមពលអគ្គិសនីប្រើប្រាស់។ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សចំនួន១១នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយខ្លះមានរបួសផង ប៉ុន្តែមិនបានគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេឡើយ។ យោងតាមរូបភាពវីដេអូពីទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីស្ថានភាពបង្គោលខ្សែភ្លើងដួលរលំ ព្យុះបានផ្តួលរំលំជញ្ជាំងផ្ទះពលរដ្ឋក្នុងស្រុក និងក្រឡាប់រថយន្តជាដើម។ ចំណែកនៅសាកលវិទ្យាល័យអូក្លាហូម៉ាវិញ មន្ត្រីសាលារៀនសកលវិទ្យាល័យបានជំរុញឲ្យសិស្សនិស្សិតនិងបុគ្គលិកពួកគេព្យាយាមស្វែងរកទីជំរក ហើយផ្លាស់ទីទៅកាន់តំបន់ទំនាបបំផុត ខណៈដែលខ្យល់ព្យុះនេះបានបោកបក់មកបរិវេណសកលវិទ្យាល័យនិងន្ទាប់ពីពាក់កណ្តាលអធ្រាត្រយប់មិញវាបានធ្វើសកម្មភាពយ៉ាងកំហុកថែមទៀតផង។ គ្រោះធម្មជាតិនេះកើតឡើង ស្របពេលដែលអាម៉េរិកកៀកថ្ងៃនឹងបោះឆ្នោតប្រធានាធិបតីថ្មី ដោយគូប្រជែងសំខាន់២រូបមកពីគណបក្សតែសំខាន់២គត់ គឺលោកស្រីអនុប្រធានាធិបតីអាម៉េរិកបច្ចុប្បន្ន Kamela Harris និង អតីតប្រធានាធិបតីលោក Donald Trump ៕ សម្រួលអត្ថបទ៖ សុផារិន្ទ