រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តព្រះសីហនុ មានចំនួនប្រមាណជិត ៤៣ម៉ឺននាក់

យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានចំនួនប្រមាណជិត ៤៣មុឺននាក់ ដែលបានមកលេងកម្សាន្តតាមតំបន់ឆ្នេរ តំបន់កោះ តំបន់កម្សាន្តនានា និងតាមទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តនានាក្នុងខេត្ត។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត ក៏បានបញ្ជាក់ពីភាពជោគជ័យនៃការរៀបចំកម្មវិធីសង្ក្រាន ក៏ដូចជាកម្មវិធីកម្សាន្តជច្រើនទៀត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ នេះ ដែលបង្ករបរិយាកាសសប្បាយរីករាយ ប្រកបដោយភាព ស្និទស្នាល នៅគ្រប់មូលដ្ឋានក្នុងខេត្តព្រះសីហនុ ៕🇰🇭