រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ “ស្ត្រី គឺជាស្នូល»។

នេះជាប្រសាសន៏លោកស្រី កាន់ រតនៈ ឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងឱកាសប្រារព្ធទិវា៨មីនានារីអន្តរជាតិទិវា៨មីនាឆ្នាំនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

លោកស្រីប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៏បន្តថា រាជរដ្ឋាភិបាល បានបន្តទប់ស្កាត់រាល់ទម្រង់ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាព អង់អាចដល់ស្ត្រី-ក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាព រួមមាន៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងទប់ ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នាឱកាសនោះដែរលោកស្រី កាន់ រតនៈ ឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ទិវា៨មីនា នារីអន្តរជាតិ ឆ្នាំ២០២៥ក្រោមប្រធាន បទ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី”ដើម្បីចូលរួមជា មួយយុទ្ធនាការរបស់អង្គការសហប្រជា ជាតិ និងអបអរសាទរខួប៣០ឆ្នាំ នៃសេច ក្តីថ្លែងការណ៍ទីក្រុងប៉េកាំង (ប៉េកាំងបូក ៣០)ក្នុងគោលបំណង ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាននិងអនុ វត្តសិទ្ធិការលើក កម្ពស់សមភាពនិងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រី គ្រប់រូបនៅកម្ពុជា។ លោកស្រី កាន់ រតនៈ ឧប្បុល បញ្ជាក់ ទៀតថា ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរលើការលើកកម្ពស់ផលជះជាវិជ្ជមាន និង ទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំ រុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើក កម្ពស់សុខុមាលភាពសង្គម។ក្នុងរយៈពេល៣០ឆ្នាំកន្លងមក បន្ទាប់ពី ការ អនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៉េ កាំង ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងការលើកកម្ពស់សម ភាពយេនឌ័រនិងភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី តាមរយៈការដាក់ចេញនិងអនុវត្តនូវគោលនយោ បាយ ផែនការសកម្មភាព កម្មវិធីជាតិ និងតាមវិស័យនៅគ្រប់កម្រិត។