រុស្ស៊ីអះអាងថាបានបាញ់សាកល្បងមីស៊ីលថ្មី IRBM គម្រាមប្រទេសទី៣ដែលលូកដៃជួយអ៊ុយក្រែន ខណៈអ៊ុយក្រែនចោទរុស្ស៊ីថាបានបាញ់ ប្រភេទICBM លើតំបន់របស់ខ្លួនយ៉ាងសាហាវជាលើកដំបូង

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍នេះថារុស្ស៊ីបានសាកល្បងកាំជ្រួចរយៈចម្ងាយមធ្យមថ្មីក្នុងការវាយប្រហារទៅលើអ៊ុយក្រែន ឬ Inter mediate-range ballistic missile ហៅកាត់ថា IRBM (មានសមត្ថភាពចន្លោះពី៣០០០ ទៅ៥៥០០គីឡូម៉ែត្រ) ទៅលើអ៊ុយក្រែនប្រសិនមានប្រទេសទី៣ផ្តល់ចជំនួយ ហើយលោកបានព្រមានថាទីក្រុងម៉ូស្គូអាចប្រើវាប្រឆាំងនឹងប្រទេសណាមួយ(សំដៅចក្រភពអង់គ្លេស)ដែលអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់មីស៊ីលរបស់ពួកគេដើម្បីវាយប្រហារបកមកប្រទេសរុស្ស៊ីវិញដូចគ្នា។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទូទាំងប្រទេស លោក Putin បាននិយាយថាការវាយប្រហារកាលពីយប់ថ្ងៃព្រ.ហ ទៅលើអ៊ុយក្រែនបានធ្វើឡើងចាត់ទុកជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីដោយមីស៊ីលដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងអង់គ្លេសដែលអ៊ុយក្រែនយកមកប្រើប្រាស់កាលពីដើមសប្តាហ៍នេះដែរ។ លោក Putin បានប្រកាសក្តែងៗថារុស្ស៊ីនឹងចេញវិធានការព្រមានជាមុន មុនពេលវាយប្រហារលើប្រទេសផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលអាចជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយលោកបន្ថែមថាប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នឹងមិនអាចស្ទាក់ចាប់មីស៊ីលរុស្ស៊ីបានទេ។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថារុស្ស៊ីជឿជាក់ថាឥឡូវនេះ ខ្លួនមានសិទ្ធិប្រើប្រាស់មីស៊ីលផ្លោងប្រឆាំងនឹងគោលដៅយោធាអ៊ុយក្រែនផង ប៉ុន្តែគ្រាន់តែលោកត្រូវការជ្រើសរើសគោលដៅសម្រាប់វិធានការសងសឹកជាមុនប៉ុណ្ណោះទីក្រុងម៉ូស្គូនឹងផ្តល់សញ្ញាព្រមានជាមុន សម្រាប់ការការពារជនស៊ីវិលតាមដែលអាចធ្វើបាន។  ចំណែកប្រធានាធិបតីអ៊ុយក្រែនវិញ លោក Volodymyr Zelenskyy បានអះអាងថាការវាយប្រហាររុស្ស៊ីលើតំបន់ Dnipro “គឺល្បឿននិងរយៈកម្ពស់នៃមីស៊ីលដែលប្រើនោះគឺមានភាពត្រូវគ្នាលើអន្តរទ្វីប មិនមែន IRBM គឺ ICBM ដែលវាលើកទី១ហើយ ព្រោះវាជាមីស៊ីលផ្លោងអន្តរទ្វីប Inter continental ballistic missile (ICBM) ដែលទីក្រុងមូស្គូបានប្រើប្រាស់អាវុធសាហាវបែបនេះក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោក Zelenskyy នឹងចេញសេចក្តីថ្លែងការណ៍ផ្សេងទៀតរបស់អ៊ុយក្រែនប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយដែលថាម៉ីស៊ីល ICBM ដែលទំនងជាប្រដាប់ដោយក្បាលគ្រាប់ធម្មតា ប៉ុន្តែបង្កប់គ្រាប់មិនធម្មតានោះទេ។ ការវាយប្រហារនេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ នៅពេលដែលភាពតានតឹងបានកើនឡើងម្តងហើយម្តងទៀត នៅពេលដែលសហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់អាមេរិកដែលផលិតសម្រាប់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ហើយវិមានក្រឹមឡាំងបានបន្ថយកម្រិតនៃការបាញ់អាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។ សូមបញ្ជាក់ថាចម្ងាយរបស់ម៉ីស៊ីល ICBM មានសមត្ថភាពចំងាយលើសពី៥៥០០គីឡូម៉ែត្រឯណោះ គឺវាលើសពីអ្វីដែល   រុស្ស៊ីត្រូវការប្រើវាដើម្បីវាយប្រហារអ៊ុយក្រែនទៅទៀត ប៉ុន្តែកាំជ្រួចបែបនេះត្រូវបានរចនាឡើងដើម្បីផ្ទុកក្បាលគ្រាប់បរមាណូ៕