រំលងមិនបានប៉ុន្មានថ្ងៃផង! នីហេ្សរីយ៉ាជួបទុក្ខផ្ទួនៗក្នុងហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ក្នុងកម្មវិធីសម្បុរសធម៌មុនថ្ងៃបុណ្យណូអែលចូលមកដល់

ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃអាទិត្យនេះថា ចំនួនមនុស្សស្លាប់ដោយហេតុការណ៍រត់ជាន់គ្នាអំឡុងពេលមានព្រឹត្តិការណ៍សប្បុរសធម៌នៃថ្ងៃបុណ្យណូអែលចំនួនពីរដងនៅក្នុងប្រទេសនីហ្សេរីយ៉ាបានកើនឡើងបន្ថែមពី១៣នាក់ និងមួយទីតាំងទៀត៣២នាក់ហើយ ។ ជនរងគ្រោះកាលពីថ្ងៃសៅរ៍ រួមមានមនុស្ស ២២នាក់នៅក្នុងទីក្រុង Okija នៃរដ្ឋ Anambra ភាគអាគ្នេយ៍ ក្នុងកម្មវិធីចែកចាយអាហារដែលរៀបចំដោយសប្បុរសជនក្នុងស្រុក។ ចំណែកមនុស្ស១០នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជាក់ផងដែរថា បានស្លាប់នៅក្នុងរដ្ឋធានី Abuja ក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយដើម្បីចែកចាយអាហារ និងសំលៀកបំពាក់នៅឯព្រះវិហារ Holy Trinity Catholic ក្នុងបរិវេណផ្សារទំនើបក្នុងរដ្ឋធានី។ សាក្សីបាននិយាយថាមុនពេលដែលកម្មវិធីចាប់ផ្តើមស្រាប់តែហ្វូងមនុស្សបានកើនឡើងជាគំហុកនៅច្រកទ្វារព្រះវិហារមួយ ខណៈដែលមនុស្សរាប់សិបនាក់បានព្យាយាមសម្រុកចូលទៅក្នុងបរិវេណខាងក្នុងនៅវេលាម៉ោងប្រហែល៤ទៀបភ្លឺម៉ោងក្នុងស្រុក និងប៉ុន្មានម៉ោងមុនពេលដែលអំណោយទាំងអស់ត្រូវបានចែកចាយទៅកាន់ពួគគេ។ គួរឲ្យដឹងដែរថា នីហ្សេរីយ៉ា គឺជាប្រទេសមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក បានកំពុងតស៊ូជាមួយនឹងវិបត្តិថ្លៃដើមនានាក្នុងជីវភាពរស់នៅដ៏អាក្រក់បំផុតក្នុងមួយជំនាន់ទៅមួយជំនាន់។ តម្រូវការចាំបាច់របស់ពួកគេភាគច្រើនត្រូវបានគេមើលឃើញថាបានរីកដុះដាលឡើងតាមរយៈនិន្នាការនៃចក្ខុវិស័យរបស់អង្គការក្នុងស្រុក តាមព្រះវិហារ និងបុគ្គលល្បីៗជាច្រើនដែលបានដើម្បីរៀបចំជាព្រឹត្តិការណ៍សប្បុរសធម៌ជារឿយៗមុនថ្ងៃបុណ្យណូអែលមកដល់ដែរ។ ការកើនឡើងនៃហ្វូងមនុស្សដែលបានស្លាប់កាលពីថ្ងៃសៅរ៍នេះបានកើតឡើងត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នាមួយផ្សេងទៀត ក្នុងកម្មវិធីចែកថវិការដល់សិស្សានុសិស្សថ្នាក់បឋមគួរឲ្យអាណិតអាសូរជាពន់ពេកដែរ។ កុមារជាច្រើននាក់បានស្លាប់កាលពីថ្ងៃពុធមុន នៅពេលដែលមូលនិធិក្នុងស្រុកមួយបានរៀបចំពិព័រណ៍ដែលមានមនុស្សចូលរួមច្រើនសន្ធឹកសន្ធាប់ដើម្បីចែកអំណោយ និងអាហារដល់ក្មេងៗនៅរដ្ឋ Oyo ដូចគ្នាតែនៅភាគនិរតី។ ស្ថានភាពលំបាកនិងរស់នៅទាំងភាពខកចិត្តចំពោះវិបត្តិតម្លៃទំនិញក្នុងជីវិតរស់នៅជាហេតុធ្វើឲ្យធ្វើសកម្មភាពតវ៉ាដ៏ធំនៅក្នុងប៉ុន្មានខែថ្មីៗនេះដែរ។ សូមបញ្ជាក់ថាកាលពីខែសីហាឆ្នាំនេះដែរ មនុស្សយ៉ាងតិច២០នាក់ត្រូវបានគេបាញ់សម្លាប់ និងរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាទាមទារឱកាសការងារ និងចង់បានការងារធ្វើនិងកាន់តែប្រសើរសម្រាប់យុវជននីហ្សេរីយ៉ា៕

សម្រួលអត្ថបទ៖ សុផារិន្ទ