លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធី “Diwali Night 2024”

នាល្ងាចថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកម្មវិធី “Diwali Night 2024” ដែលសហការរៀបចំឡើងដោយសមាគមឥណ្ឌានៅកម្ពុជា និងស្ថានទូតឥណ្ឌានៅភ្នំពេញ។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីអបអរការយាងវិលត្រលប់ចូលនគរវិញរបស់ Lord Rama ព្រះអនុជ Laxman  និងមហេសី Sita។ កម្មវិធីក៏មានការអញ្ជើញចូលរួមផងដែរពីស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា៕