លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញសំណេះសំណាលនិងផ្តល់សៀវភៅជូនដល់មជ្ឍមណ្ឌលអប់រំកែប្រែទី២
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមនិងលោកជំទាវ លោកស្រីជាថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន បានអញ្ជើញ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខព្រមទាំងផ្តល់នូវសៀវភៅអំណានជូនដល់មណ្ឌលកែប្រែទី២ ឬម២ ឋិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
លោកជំទាវ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ទិត្យ ម៉ាលីន អគ្គនាយិការងនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃមានប្រសាសន៍ថា បច្ចុប្បន្នមណ្ឌលអប់រំកែរប្រែទី២តែងបានចូល រួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ជនជាប់ឃុំ ជាស្រ្តីទាំងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ សីលធម៍នៃការរស់នៅប្រចាំថ្ងៃ យ៉ាងណាមណ្ឌលអប់រំកែ ប្រែទី២បានបង្កើតអោយមាន មណ្ឌលសុខភាព អាហារដ្ឋាន កន្លែងបណ្តុះបណ្តាលជំនាញ បង្ហាត់បង្រៀនអក្ខរកម្ម ការបង្កើត អោយមានបណ្ណាល័យស្វ័យសិក្សា និងបំណិនជិវិតផ្សេងៗ ដើម្បីកែប្រែរជីវិត ថ្មីបន្ទាប់ពីរួចពិរុទ្ធ។ លោកជំទាវ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ទិត្យ ម៉ាលីន អគ្គនាយិការង បានបន្តថា ការផ្តល់ជូនសៀវភៅអំណាន រួមមានសៀវភៅប្រវត្តិសាស្រ្ត សៀវភៅប្រឡោមលោក សៀវភៅ រឿងព្រេង សៀវភៅតាំងសម្មាធិ ជាដើមនាឱកាសនេះគឺជាការរួមជួយដល់ស្រ្តីដែលជាន ជនជាប់ឃុំមានឱកាសទទួលបានចំណេះដឹង ទទួលបានបទពិសោធន៍ ពិសេសមើលឃើញនូវ ការអភិវឌ្ឍន៍ថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានថែមទៀត។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនចំពោះអនុរក្សពន្ធនាគារទាំងអស់ ដែលតែង បានគិតខ្វល់ខ្វាយពីសុខទុក្ខ និងសិទ្ធរស់នៅរបស់ស្រ្តីជាជនជាប់ឃុំ គ្រប់ពេលវេលា ដោយមិនបណ្តោយអោយមានការ ប្រឈមនិងបញ្ហាដោយពុំបានដោះស្រាយនោះឡើយ។ ជាការពិត ណាស់ការចិត្តទុកដាក់ ពីសុខមាលភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំគ្រប់វិធីសាស្រ្ត ចូលរួមដោះស្រាយនូវរាល់ផលលំបាកនានា របស់ស្រ្តីជាជនជាប់ឃុំ ជា គោលការណ៍ដ៏សំខាន់មួយផងដែរ សម្រាប់ស្រ្តីជាជនជាប់ឃុំអាចទទួលបាននិងមានជីវិតថ្មីបន្ទាប់ពីរួចពីបទ ចោទប្រកាន់ ដែលបានប្រព្រឹត្ត។ លោកជំទាវបានបន្តថា ទោះបីបងប្អូនជាស្រ្តីត្រូវបានជាប់ឃុំក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនបានបោះបង់ប្អូនចោលនោះឡើយតែផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំជាមួយ ដៃគូរអភិវឌ្ឍន៍ ក្រសួងស្ថាប័នពាក់ព័ន្ធបានបន្តចុះជួយផ្តល់សេវាសាធារណៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជូន ដល់ស្រ្តីជាជនជាប់ឃុំ ក៏ដូចជាអ្នកជាប់ឃុំដ៏ទៃទៀតអោយមានសមត្ថភាព ជំនាញច្បាសលាស់ដើម្បីរួម ចំណែកអភិវឌ្ឍន៍សង្គមជាតិបន្តទៅថ្ងៃអនាគបន្ទាប់ពីបានរួចផុតពីបទចោទប្រកាន់និងការឃុំឃាំង ហើយអាចក្លាយទៅជាមនុស្សម្នាក់ដែលមានតំលៃពេញលេញប្រកបដោយទំនូលខុសត្រូវ។
បន្ទាប់មក លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា និងគណៈប្រតិភូរបានផ្តល់ជូននូវសៀវភៅ រួមមាន ឯកសារព្រះរាជសកម្មភាពព្រះករុណាព្រះមហាក្សត្រ និងព្រះរាជសកម្មភាពសម្តេចព្រះមហា ក្សត្រី ជាទីគោរពសក្ការៈដំខ្ពង់ខ្ពស់បំផុតមួយចំនួន រឿងប្រលោមលោក ប្រមាណ ៤៣០ក្បាល ទស្សនាវដ្តីប្រជាជន ទស្សនាវដ្តីកម្ពុជា សៀវភៅនិពន្វដោយ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងសៀវភៅអប់រំផ្លូវចិតរបស់ព្រះអង្គគ្រូ គូ សុភាព មួយចំនួនថែមទៀតផង។
ឈ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានបន្តដំណើរទស្សនៈកិច្ចក្នុងមណ្ឌលអប់រំកែប្រែទី២ ដើម្បីស្វែងយល់អំពីជីវិតប្រចាំថ្ងៃរបស់ស្រ្តីជាជនជាប់ឃុំផងដែរ។