លោកជំទាវ ស៊ន សាបោន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការ អនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការ សហប្រជាជាតិ
លោកជំទាវ ស៊ន សាបោន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យស្ថានភាពនៃការអនុវត្ត និងបញ្ហាប្រឈមដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយបានបំផុសគំនិតការសហការរវាងក្រសួង អង្គការសង្គមស៊ីវិល និងបណ្តាញដឹកនាំដោយកុមារ និងយុវជន ដើម្បីពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងរាយការណ៍ ហើយលើកទឹកចិត្តឱ្យក្រសួងរៀបចំ និងបញ្ជូនរបាយការណ៍វឌ្ឍនភាពទៅកាន់អគ្គលេខាធិការដ្ឋាន ក.ជ.ក។ កិច្ចប្រជុំនះតំណើរការទៅបានដោយមានការគាំទ្រពី អង្គការ ERIKS Development Partner និងអង្គការសង្គ្រោះកុមារ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា រួមសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។