លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបផលិតករនៃផលិតកម្ម៨០២ហ្វៀម និងផលិតកម្មខេភីកឈ័រ

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនផលិតករនៃផលិកម្ម៨០២ហ្វៀម និងផលិតកម្មខេភីកឈ័រចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហការ សុំការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនូវការផលិតល្ខោនតន្ត្រី «សំឡេងមាស»