លោក Biden លើកឡើងពីការគំរាមកំហែងផ្នែកពន្ធដារបស់លោក Trump ហើយលោកក៏បានស្វាគមន៍ពលរដ្ឋអាមេរិកដែលជាប់ឃុំនៅចិនត្រឡប់មកផ្ទះវិញដែរមុនពេលលោកចប់អាណត្តិ
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកសង្ឃឹមថាលោក Trump នឹងគិតគូរឡើងវិញនូវផែនការរបស់លោកក្នុងការដាក់ពន្ធលើប្រទេសម៉ិកស៊ិកនិងកាណាដាដោយលោកបញ្ជាក់ថាវាអាចជាមធ្យោបាយដើម្បី “បង្កើន” ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរ។
លោក Biden ថែមទាំងបន្ថែមទៀតថា“ខ្ញុំសង្ឃឹមថាគាត់គិតឡើងវិញ។ ខ្ញុំគិតថា វាជារឿងមិនល្អដែលត្រូវធ្វើ» គាត់បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Nantucket រដ្ឋ Massachusetts។ ចំណែកប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថា លោកស្រីមានទំនុកចិត្តថា សង្គ្រាមពន្ធដារជាមួយសហរដ្ឋអាមេរិកនឹងអាចបញ្ចៀសបាន។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោកស្រីបានធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពីលោកស្រីបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីលោក Donald Trump ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ច្បាស់ថាអ្នកណាជាអ្នកនឹងផ្តល់អ្វីនោះទេ។ ពលរដ្ឋអាមេរិកបីនាក់ដែលជាប់ពន្ធនាគាររាប់ឆ្នាំនៅប្រទេសក៏បានត្រឡប់មកកាន់ទឹកដីអាមេរិកវិញដែរកាលពីល្ងាចថ្ងៃពុធនេះ។ ការដោះលែងពួកគេដែលត្រូវបានប្រកាសមុននេះដោយសេតវិមានដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងការទូតដ៏កម្រជាមួយរបស់ទីក្រុងប៉េកាំងនៅក្នុងខែចុងក្រោយនៃរដ្ឋបាល Biden ។ លោក Biden បានប្រាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នោះថា លោកបាននិយាយទៅកាន់ពួកគេទាំងអស់(សំដៅអ្នកជាប់ឃុំ) រួចអស់ហើយ លោកពិតជារីករាយណាស់ដែលពួកគេបានត្រឡប់មកផ្ទះវិញ និងជួបជុំគ្រួសារ៕
សម្រួលអត្ថបទ៖ សុផារិន្ទ