លោក Donald Trump យល់ព្រមតាមសំណើរអ៊ុយក្រែនទៅជួបចរចារ ជាមួយរុស្ស៊ីនៅថ្ងៃស្អែកនេះ ក្រោយពីបទឈប់បាញ់ភាគីទាំង២ ចូលជាធរមានរយៈពេល៣០ថ្ងៃ ប៉ុន្តែអាចមានអ្វីត្រូវដោះដូរ

ប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារនេះ(ម៉ោងនៅអាម៉េរិក)បានផ្តល់អត្ថាធិប្បាយជាលើកដំបូងរបស់លោកបន្ទាប់ពីក្រុមការងាររបស់ លោក និងមន្ត្រីអ៊ុយក្រែនបានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៣០ថ្ងៃរវាងទីក្រុងម៉ូស្គូរបស់រុស្ស៊ី និងទីក្រុង Kyiv របស់អ៊ុយក្រែនហើយ ។

បច្ចុប្បន្នសហរដ្ឋអាមេរិកត្រូវការឱ្យវិមានក្រឹមឡាំងរបស់រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោក Trump បាននិយាយទៅកាន់អ្នកយកព័ត៌មានបែបនេះអំឡុងពេលរូបលោកបានធ្វើដំណើរទៅកាន់សេតវិមានជាមួយលោក Elon Musk និងរថយន្ត Tesla របស់លោកដែរ ដោយលោកបានបញ្ជាក់ថា “ឥឡូវនេះយើងត្រូវទៅប្រទេសរុស្ស៊ីហើយ … យើងសង្ឃឹមថាប្រធានាធិបតី Putin នឹងយល់ព្រមលើសំណើរនេះផងដែរ” ។ លោក Trump បាននិយាយថា “យើងនឹងអាចទទួលបានការស្វាគមន៍នេះនៅលើវិធីសាស្រ្តថ្មីនេះដែរ” ។ លោក Trump បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុន្តែលោកថាស្ថានភាពនេះគឺយើង “ត្រូវការកត្តាចំនួនពីរដើម្បីដោះដូរនិងពិភាក្សា។ លោក Trump បានបន្ថែមថា “ខ្ញុំដឹងថាពួកយើងមានកិច្ចប្រជុំធំមួយជាមួយរុស្ស៊ីនៅថ្ងៃស្អែកនេះ ហើយការសន្ទនាដ៏អស្ចារ្យមួយចំនួននឹងកើតឡើងដែរ”។ សូមបញ្ជាក់ថាការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋបាល លោកសម្រេចដក និងផ្អាកផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែន ហើយទីក្រុង Kyiv ខ្លួនឯងក៏បានផ្តល់សញ្ញាថាបញ្ហានេះគឺបើកចំហចំពោះបទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយរង់ចាំកិច្ចព្រមព្រៀងរបស់ប្រធានាធិបតីក្រុងម៉ូស្គូកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ។ មកដល់ពេលនេះ លោក Volodymyr Zelenskyy បានសម្រេចធ្វើតាមសហរដ្ឋអាម៉េរិក ដើម្បីអាចបានចូលតុចរចាបញ្ចប់សង្រ្គាមជាមួយកងកម្លាំងរុស្ស៊ីដែលលោកចាត់ទុកថាឈ្លានពានអ៊ុយក្រែន ហើយការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Zelenskyy និងប្រធានាធិបតី Donald Trump បានជជែកគ្នាអំពីសង្គ្រាមនេះនៅក្នុងកិច្ចប្រជុំសេតវិមានយ៉ាងឡើងសសៃករដាក់គ្នា និង បន្ទាប់ពីលោក Marco Rubio ដែលដឹកនាំគណៈប្រតិភូអាមេរិកទៅផ្តល់កិច្ចចរចានៅអារ៉ាប៊ីសាអូឌីតដែរ ដោយលោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបង្ហាញបទឈប់បាញ់ជាអចិន្ត្រៃយ៍សម្រាប់អ៊ុយក្រែន ព្រោះជម្លោះគឺមិនអាចទទួលយកសម្បទានណាមួយឡើយ ក្រៅតែពីភាគីទាំងពីរយល់ព្រមគ្នា៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ