លោក Han Duck-soo ជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ត្រូវតុលាការធម្មនុញ្ញលុបចោលបទចោទប្រកាន់ និងប្រកាសតែងតាំងជាប្រធានាធិបតីស្តីទីជំនួសការងារលោក Yoon Suk Yeol

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានលុបចោលការចោទប្រកាន់លើនាយករដ្ឋមន្ត្រី Han Duck-soo ហើយបានតែងតាំងរូបលោកគឺជាមេដឹកនាំស្តីទីឡើងវិញនៅថ្ងៃច័ន្ទនេះ។ លោក Han ដែលជាមន្ត្រីថ្នាក់លេខ២របស់កូរ៉េខាងត្បូងក៏ត្រូវបានគេតែងតាំងឱ្យកាន់តំណែងជាប្រធានាធិបតីស្តីទីផងដែរ ជំនួសប្រធានាធិបតីបច្ចុប្បន្នដែលមិនទាន់ដោះស្រាយរួបរាល់ពីបទចោទប្រកាន់នានា។ នៅពេលរូបលោកបានមកដល់អគាររដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល លោក Han បាននិយាយថាតុលាការបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃលើបញ្ហានេះ។ ប៉ុន្តែតុលាការមិនទាន់សម្រេចលើការចោទប្រកាន់ដាច់ដោយឡែកពីគ្នារបស់លោកប្រធានាធិបតី Yoon Suk Yeol នៅឡើយទេ។ លោក Han ក៏បានជំរុញប្រជាជនកូរ៉េខាងត្បូងដែលបង្ករភាពចលាចលអំឡុងពេលដែលមានបទចោទប្រកាន់មកលើរូបលោក Yeol នៅតែបន្តជួបជុំគ្នាដដែល។ លោក Han បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Yoon ដែលត្រូវបានសភាជាតិចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំមួយ។ ប៉ុន្តែលោក Han ត្រូវបានសភាចោទប្រកាន់ផងដែរកាលពីចុងខែធ្នូនេះ បន្ទាប់ពីជម្លោះនយោបាយជាមួយសមាជិកសភានៃបក្សប្រឆាំង។ ការចោទប្រកាន់ដែលមិនធ្លាប់មានពីមុនមកបានបង្កើនការបែកបាក់ផ្ទៃក្នុងផ្នែកនយោបាយ និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពការទូត និងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង៕
សម្រួលអត្ថបទ៖ សុផារិន្ទ