លោក Joe Biden បានទៅដល់ប្រទេសប្រេស៊ីលសម្រាប់កិច្ចប្រជុំកំពូលG20 នៅទីក្រុង Rio de Janeiro ក្នុងនាមជាប្រធានាធិបតីអាម៉េរិកត្រៀមនឹងផុតអាណត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានទៅដល់ទីក្រុង Rio de Janeiro កាលពីល្ងាចថ្ងៃអាទិត្យនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុម G20 ឬ ប្រទេសប្លុកទាំង២០នៅឆ្នាំនេះ។ ពីទីក្រុង Manaus ក៏ជាកន្លែងដែលលោក Biden អាចនឹងបានឃើញនូវស្ថានភាពនៃការបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួតនាមួយផ្នែកនៃព្រៃអាម៉ាហ្សូនដែរ។ លើពីនេះលោក Biden នឹងជួបជាមួយមេដឹកនាំជនជាតិដើមភាគតិចប្រេស៊ីលដែលមានកូនស្រីនិងចៅស្រីលោកដែរ។ ហើយលោកនឹងទៅទស្សនាសារមន្ទីរនៅច្រកផ្លូវទៅកាន់ព្រៃ Amazon ជាកន្លែងដែលស្ត្រីជនជាតិដើមភាគតិចអង្រួនតំបន់ម៉ារ៉ាកាសដែលជាផ្នែកមួយនៃពិធីស្វាគមន៍លោក Biden ដែរ។ បន្ទាប់មកលោកនឹងចុះហត្ថលេខាលើសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីមិនទាន់ផុតអាណត្តិរបស់អាម៉េរិក សម្រាប់ទិវា១៧ខែវិច្ឆិកាជាទិវាអភិរក្សអន្តរជាតិ (ម៉ោងនៅប្រេស៊ីល) ។ សូមបញ្ជាក់ថាមេដឹកនាំពិភពលោកនឹងមកដល់ទីក្រុង Rio de Janeiro ចាប់ពីថ្ងៃអាទិត្យនេះមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូល G20។ មេដឹកនាំទាំងអស់នឹងជួបជាមួយនឹងប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva ដែលមានទាំងកិច្ចប្រជុំទ្វេភាគីពហុភាគី ជាមួយប្រទេសនាំមុខគេជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនេះ។ វត្តមានដែលអញ្ជើញដល់និងបានជួបជាមួយនឹងប្រធានាធិបតីប្រេស៊ីលរួមមានប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa, នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni, ប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។  កន្លងទៅរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថាបន្ថែមពីលើសមាជិកនាំមុខគេនៃប្លុកប្រទេសទាំង២០នេះ គណៈប្រតិភូចំនួន ៥៦ផ្សេងទៀតនឹងត្រូវចូលរួមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែរ។ ចំណែកមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងគ្មានវត្តមានទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីគឺ លោក Sergey Lavrov បានហោះហើរទៅកាន់ប្រទេសប្រេស៊ីលហើយ ខណៈប្រធានាធិបតីចិន Xi Jinping កំពុងហោះហើរមកដែរ៕ 

សម្រួលដោយ៖ សុផារិន្ទ