លោក Joe Biden ផ្តល់សុន្ទរកថាពិសេសមុនចាកចេញពីតំណែង និងត្រូវប្រគល់អំណាចជូនលោក Trump នៅថ្ងៃទី២០ខាងមុខនេះថា៖ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះកំពុងធ្លាក់ចុះដោយសារមនុស្សមានទ្រព្យនិងមហាសេដ្ឋីបច្ចេកវិទ្យា  

ស្ថិតនៅក្នុងសុន្ទរកថាលាពីតំណែងរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធនេះ (ម៉ោងនៅអាម៉េរិក)លោកបានបញ្ជាក់អំពីព្រមាននូវ “របបផ្តាច់ការ” មួយនៃមហាសេដ្ឋីដែលកំពុងចាក់ឫសនៅយ៉ាងជ្រៅនៅក្នុងប្រទេស និង “ភាពស្មុគស្មាញបច្ចេកវិទ្យា” ដែលកំពុងរំលោភលើសិទ្ធិពលរដ្ឋអាមេរិក និងអនាគតនៃលទ្ធិប្រជាធិបតេយ្យអាម៉េរិកដែរ។ ថ្លែងពីការិយាល័យ Oval របស់ប្រធានាធិបតីអាម៉េរិកមុនចាកចេញ ខណៈដែលលោកក៏ត្រៀមប្រគល់អំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump នៅថ្ងៃច័ន្ទនេះដែរ ស្រាប់តែលោក Biden បានបន្លឺសម្លេងទាក់ទងនឹងការប្រមូលផ្តុំអំណាច និងទ្រព្យធនទៅក្នុងចំណោមមនុស្សមួយចំនួនតូចបែបនេះទៅវិញ។ លោក Biden បាននិយាយថា “សព្វថ្ងៃនេះ របបផ្តាច់ការកំពុងលេចឡើងនៅអាមេរិកទាំងផ្នែកទ្រព្យសម្បត្តិ អំណាច និងឥទ្ធិពលដ៏ខ្លាំងបំផុតដែលវាបានគំរាមកំហែងយ៉ាងពិតប្រាកដដល់លទ្ធិប្រជាធិបតេយ្យរបស់យើងដែរ! មិនតែប៉ុណ្ណោះសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់យើង និងហេតុការណ៍បាញ់ប្រហារលើមនុស្សសម្រាប់ប្រជាជាតិយើងក៏កំពុងផុសផុលជាងមុនដែរ”។  លោក Biden បាននិយាយក្នុងន័យបែបទាក់ទាញចំណាប់អារម្មណ៍មួយទៀតថាចំពោះករណី”គ្រោះថ្នាក់នានា និងហេតុការណ៍ប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់មនុស្សដែលមានទ្រព្យសម្បត្តិជ្រុលនិយមមួយចំនួនក៏កើនឡើងដែរ។ ផលវិបាកដ៏គ្រោះថ្នាក់នោះប្រសិនបើការរំលោភអំណាចរបស់ពួកគេត្រូវបានទុកចោល ច្បាស់ណាស់គឺគ្មានការត្រួតពិនិត្យត្រឹមត្រូវនោះទេ»។ លោកក៏បានអំពាវនាវឲ្យស្វែងរកយុត្តិធម៌សម្រាប់ហេតុការណ៍ដែលធ្លាប់ព្រមានរួចហើយទៅលើប្រធានាធិបតីទី៣៤របស់អាម៉េរិកគឺលោក Dwight Eisenhower កន្លងទៅដែរ ស្តីអំពីស្ថានភាពឧស្សាហកម្មយោធា នៅពេលដែលត្រៀមលោកចាកចេញពីតំណែងដូចលោកដែរ។ លោក Biden បានបន្ថែមទៀតថា “ខ្ញុំមានការព្រួយបារម្ភដូចគ្នានៃកំណើនឡើងនៃសក្តានុពលវិស័យអគារឧស្សាហកម្មបច្ចេកវិទ្យា ដែលអាចបង្កគ្រោះថ្នាក់ពិតប្រាកដដល់ប្រទេសរបស់យើងដូចគ្នាដែរ ដោយលោក Biden និយាយបែបសម្លេងស្អកៗថា ខណៈដែលបុគ្គលមានទ្រព្យជាងគេបំផុតលើពិភពលោក និងជាមហាសេដ្ឋីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួនបាននាំគ្នាទំនោរទៅខាងលោក Trump ក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសបន្ទាប់ពីជ័យជម្នះក្នុងខែវិច្ឆិការបស់គូប្រជែងរបស់លោកដែរ។ មហាសេដ្ឋីទាំងនោះរួមមានលោក Elon Musk បានចំណាយប្រាក់ជាង ១០០ លានដុល្លារដើម្បីជួយលោក Trump ឱ្យជាប់ឆ្នោត ហើយនាយកប្រតិបត្តិដូចជា Meta’s លោក Mark Zuckerberg និង Jeff Bezos របស់ Amazon បានបរិច្ចាគដល់គណៈកម្មាធិការសម្ពោធមូលនិធិរបស់លោក Trump និងបានធ្វើធម្មយាត្រាទៅកាន់ក្លឹបឯកជនរបស់លោក Trump នៅ Florida សម្រាប់ក្រុមអ្នកគាំទ្រប្រធានាធិបតីជាប់ឆ្នោតថ្មី នោះហើយដែលលោកចង់និយាយថាវាជាទង្វើសូកប៉ាន់ផ្លូវអារម្មណ៍ និង ប្រើប្រាស់លុយកាត់បន្ថយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ លោក Biden ក៏បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបញ្ចប់អភ័យឯកសិទ្ធិសម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីតុលាការកំពូលបានផ្តល់កិច្ចការពារយ៉ាងទូលាយរបស់លោក Trump ដែរកាលពីឆ្នាំមុន ត្រូវតែចេញមកទទួលខុសត្រូវលើច្បាប់ព្រហ្មទណ្ឌលើតួនាទីរបស់លោក ដើម្បីព្យាយាមការពារ នូវស្ថានភាពធ្លាប់បរាជ័យរបស់ខ្លួនឯង ជាមួយលោក Biden កាលពីបោះឆ្នោតឆ្នាំ ២០២០៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ