វេទិកាធុរកិច្ចស្តីពីសក្តានុពលវិស័យសូត្រនៅកម្ពុជារៀបចំដោយ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  សហការផលឹតកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ (KOPIA)ប្រចាំកម្ពុជា

នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រកាសបើកសិក្ខាសាលាវេទិកាធុរកិច្ចស្តីពីសក្តានុពលវិស័យសូត្រនៅកម្ពុជា រៀបចំដោយ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  សហការផលឹតកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ (KOPIA) នាព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤មានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានាលោក លោកស្រីតាម មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ និងខេត្ត សៀមរាប ,មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប,មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប,មន្ទីរទេសចរណ៍ខេត្តសៀមរាប,មជ្ឈមណ្ឌលសូត្រកម្ពុជា,ក្រុមហ៊ុនសិប្បករអង្គរ, color silk, Khmer golden silkនិង សហគមន៏វិស័យសូត្រតាមបណ្តាលខេត្តចំនួន៧ក្នុងព្រះរាជាណាចក្រកម្ពុជា។លោកបណ្ឌិត យិន ច័ន្ទសុធីបានអោយដឹងថា គោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាព នៃខ្សែច្រវាក់ផលិតកម្មសរសៃសូត្រពីដង្កូវនាង និងបង្កើតឱ្យ មានឱកាសជួបជុំអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ លើវិស័យសូត្រក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកឱកាសថ្មីៗ ដើម្បីជំរុញផលិតកម្មសូត្រឱ្យមាននិរន្តរភាព សម្រាប់កសិករ ក៏ដូចជាអ្នកកែច្នៃ។ឆ្នាំ២០២៤នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយដ្ឋានកសិកម្ម ជាសេនាធិការបានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ (KOPIA) លើគម្រោង ការ បង្កើតប្រព័ន្ធផលិតកម្មពងដង្កូវនាង និងមូលដ្ឋានគ្រឹះសម្រាប់ផ្សព្វផ្សាយពូជពងដង្កូវនាងCK174 ។បច្ចុប្បន្ននេះរៀបចំវេទិកាធុរកិច្ចស្តីពីសក្តានុពលនៃវិស័យសូត្រនៅកម្ពុជាដើម្បី ផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធក្នុងវិស័យសូត្របានយល់ពីសមិទ្ធិផលនៃការអនុ វត្តគម្រោងជាពិសេសចង់បង្ហាញពីសក្តានុពលលើផ្នែកកោសេយ្យវប្បកម្មក្នុងប្រទេសកម្ពុជា។លោក បណ្ឌិត Song Young Ju មានប្រសាសន៏លើការ គាំទ្រគម្រោងអភិវឌ្ឍន៍ ពូជដង្កូវនាងពណ៌ស ដែលអាចសម្របខ្លួនទៅ នឹងលក្ខខណ្ឌ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ ជាលទ្ធផល ពូជដង្កូវនាងដែលមានឈ្មោះថា CK-1-7-4 បានបង្កើតឡើង។  ការចិញ្ចឹមពូជដង្កូវនាងនេះ នៅផ្ទះកសិករជាច្រើនរួចមកហើយ ហើយក៏បាន ឃើញថា វាមានលក្ខណៈប្រកួតប្រជែងទៀតផង។ នៅក្នុងឆ្នាំនេះ កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ (KOPIA) បាន គាំទ្រ គម្រោងកែលម្អរកន្លែងចិញ្ចឹម ដង្កូវនាងនិងផ្តល់ដើមមន ដល់កសិករផងដែរ។ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ មានប្រសាសន៏ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណដល់ អន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃ គូរអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍវិស័យសូត្រកម្ពុជា ឱ្យមានភាពប្រសើរឡើង។ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ គូសបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រវត្តិផលិតសសៃសូត្រតាំងពីយូរយារណាស់មក ហើយ ដើម្បីបម្រើឱ្យការផលិត ហូល ផាមួង សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ បច្ចុប្បន្នតម្រូវត្រូវការក្នុងការប្រើប្រាស់ហូល ផាមួងមានការកើនឡើងគួរឱ្យកត់សំគាល់ក្នុង ចំណោមប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ទាំងនៅទីក្រុង និងតាមជនបទ។ឯកឧត្តមបន្តថាការចិញ្ចឹមដង្កូវនាង ការដាំដុះដំណាំមន និងការតម្បាញសូត្រ មានការអភិវឌ្ឍយឺត កសិករ សហ គមន៍កសិកម្ម សមាគម និងសហគ្រាសកែច្នៃ និងផលិតសសៃសូត្រនៅ អនុវត្តតាមបែបប្រពៃណី ទាំងការប្រើប្រាស់បច្ចេកទេសនិងការប្រើប្រាស់ពូជ ពូជដង្កូវនាង និងបច្ចេកទេសកែច្នៃ ហើយការដាំ ដុះ និងការផលិតសរសៃសូត្រមាននៅតាមបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ។ ដូចជាខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ បាត់ដំបង កណ្តាល និងមណ្ឌលគីរី។ ការផ្គត់ផ្គង់ពុំទាន់បាន ឆ្លើយតប បានតាមតម្រូវការនៃការប្រើប្រាស់ក្នុងស្រុកនៅឡើយ។ បច្ចុប្បន្នសហគមន៍កសិកម្ម សមាគម សិប្បកម្ម និងសហគ្រាសផលិតហូលផាមួង នាំចូលសរសៃសូត្រពីប្រទេសជិតខាងដើម្បីផ្គត់ ផ្គង់ការផលិតហូល ផាមួង និងសម្ភារៈផ្សេងៗ ដោយមូលហេតុកសិករខ្វះបច្ចេកទេសដាំដុះដំណាំមន ខ្វះពូជល្អផ្តល់ទិន្នផលខ្ពស់ ខ្វះពូជដង្កូវនាងដែលផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពសសៃសូត្រល្អ និងការចិញ្ចឹមថែទាំ និងការគ្រប់គ្រងជំងឺលើដង្កូវនាងមិនទាន់សមស្របតាម បច្ចេកទេស គុណ ភាពសសៃសូត្រដែលផលិតបានពុំស្របតាមស្តង់ដារនិងតម្រូវការទីផ្សារ ចំណេញ តិច។ និងទទួលបានប្រាក់ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់សរសៃសូត្រមានការកើនឡើង និងបញ្ហាប្រឈម ដែលកើតឡើងក្នុងផលិតកម្មសរសៃសូត្រ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រ នានាតាមរយៈ ការផ្តល់បច្ចេកទេសដាំដុះដំណាំមន ការស្រាវជ្រាវ ការផលិតពូជដង្កូវនាង ផ្តល់ ទិន្ន ផលនិងគុណភាពខ្ពស់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ផ្តល់ការគាំទ្រលើកទឹកចិត្តដល់ការផ លិតសសៃសូត្រ និងការផ្តល់មូលនិធិដល់ សហគមន៍កសិកម្ម សមាគម និងសហគ្រាសសូត្រ ក្នុងខេត្តមួយចំនួនសំដៅឱ្យវិស័យសូត្រមានការរីកចម្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច។ ទោះយ៉ាងណាក្តី ការអភិវឌ្ឍផលិតកម្មសរសៃសូត្រនៅប្រទេសកម្ពុជាទាមទារឱ្យមានការជម្រុញបន្ថែមទៀតដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានច្រើនជាអតិបរិមា និងគុណភាពស្របតាម ស្តង់ដារតម្រូវការទីផ្សារ ដើម្បីឈានដល់ការកាត់បន្ថយការនាំចូលសរសៃសូត្រពីក្រៅប្រទេស។