វេទិកា ធុរកិច្ច កម្ពុជា-ឡាវ ជំរុញទំនាក់ទំនង សេដ្ឋកិច្ច និង កាលានុវត្តភាព វិនិយោគ

នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា សុខ ពិសិដ្ឋ អនុ ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់ កម្ពុជា អញ្ជើញ ចូលរួម និង ថ្លែង សុន្ទរកថា ក្នុងវេទិកា ធុរកិច្ច កម្ពុជា-ឡាវ ដែល សហការ រៀបចំ ដោយ សភាពាណិជ្ជកម្ម កម្ពុជា និង សភាពាណិជ្ជ កម្ម និង ឧស្សាហកម្ម ឡាវ និង ប្រព្រឹត្តទៅ ក្រោម អធិបតីភាពរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជា មានិត ឡាវ។ វេទិកាធុរកិច្ច នេះ មានការអញ្ជើញ ចូលរួម ពី មន្ត្រីជាន់ ខ្ពស់ រដ្ឋាភិបាល និង ធុរជន ទាំងពីរ ប្រទេស ជួប ពិភាក្សា គ្នា ដើម្បី ជំរុញ ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ក៏ ដូច ជា ផ្លាស់ ប្តូរ បទ ពិសោន៍ និង ស្វែង រក កាលានុវត្តភាព ធុរកិច្ច។

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង លោក អ៊ូឌេត សុវណ្ណវង្ស (Oudet Souvannavong) ប្រធាន សភាពាណិជ្ជកម្ម និង ឧស្សាហកម្ម ឡាវ បាន គូស បញ្ជាក់អំពី ទំនាក់ទំនង ទ្វេភាគី ដ៏ រឹងមាំ រវាង ប្រទេស ទាំងពីរ និង បាន លើកឡើង អំពី វិស័យ សក្តានុពល សម្រាប់ ជំរុញ កំណើន ពាណិជ្ជ កម្ម និង វិនិយោគ។

ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជា មានិត ឡាវ អញ្ជើញ ថ្លែង សុន្ទរកថា គន្លឹះ បើក វេទិកាធុរកិច្ច កម្ពុជា ឡាវ និង បាន សង្កត់ ធ្ងន់ អំពី តួនាទី ដ៏ សំខាន់ របស់ វិស័យ ឯកជន ក្នុងកា រជំរុញ កិច្ច សហ ប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ រវាង ប្រទេស ទាំងពីរ ។ ឯកឧត្តម បាន គូស បញ្ជាក់ថា រដ្ឋាភិបាល នៃ ប្រទេស ទាំងពីរ បាន លើក កម្ពស់ កម្រិត នៃ កិច្ច សហប្រតិបត្តិការ និង ភាព ជា ដៃ គូ ទៅ ជា ភាព ជា ដៃ គូ យុទ្ធ សាស្ត្រ យូរ អង្វែង ដោយ រាប់ បញ្ចូល ទាំង ផែនការ កិច្ច សហ ប្រតិបត្តិការកម្ពុជា ឡាវ រយៈពេល ប្រាំ ឆ្នាំ ផង ដែរ (២០២៣-២០២៧) ។

ក្នុង ឱកាសនៃ វេទិកានេះ ក៏ មាន បទ អន្តរគមន៍ ស្តីពី កាលានុវត្តភាព វិនិយោគ នៅ កម្ពុជា និង ឡាវផងដែរ ដែល ធ្វើ បទ បង្ហាញ ដោយ ឯកឧត្តម សួន សុផល អគ្គលេខាធិការ រង គណៈកម្មាធិការ វិនិយោគ កម្ពុជា នៃ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា និង លោក ភូវង្ស ផៅផុន សាវ៉ាត (PhouvongPhaophongsavath) ប្រធាន នាយក ដ្ឋាន នៃ ក្រសួង ផែនការ និង នាយកដ្ឋាន ជំរុញ វិនិយោគ ប្រទេសឡាវ ។
វេទិកា ធុរកិច្ច បញ្ចប់ទៅ ប្រកប ដោយ លទ្ធផល ជា ផ្លែ ផ្កា ក្នុង បរិយាកាស ភាតរភាព ដោយ ធុរជន ប្រទេស ទាំង ពីរ បាន ជួប ប្រាស្រ័យ ទាក់ទង និង ស្វែង រក កាលានុវត្តភាព សហប្រតិបត្តិ ការ គ្នា។

ចំនុច សំខាន់ៗ នៃ វេទិកាធុរកិច្ច កម្ពុជា- ឡាវ រួមមាន៖
• វេទិកាធុរកិច្ច បាន សង្កត់ ធ្ងន់ ទៅលើ ការ ប្តេជ្ញា របស់ ប្រទេសទាំង ពីរ ក្នុងការ ជំរុញ ទំនាក់ទំនង សេដ្ឋកិច្ច និង បង្កើន ពាណិជ្ជកម្ម ទ្វេភាគី។
• វេទិកា ធុរកិច្ច បានរំលេច នូវ វិស័យ សក្តានុពល សម្រាប់ កិច្ច សហ ប្រតិបត្តិការ ដែល រួម មាន៖ កសិកម្ម ថាមពល ទេសចរណ៍ និង ការ តភ្ជាប់ ហេដ្ឋារចនា សម្ព័ន្ធ ជាដើម។
• គេ រំពឹង ថា សកម្ម ភាព ធុរកិច្ច និង ទំនាក់ទំនង រវាង ប្រជា ជន និង ប្រជាជន នឹង កាន់ តែ សកម្ម និង រឹងមាំ ជា លំដាប់ ។
• វេទិកាធុរកិច្ច នេះ ដើរ តួ នាទី យ៉ាង សំខាន់ ក្នុងការ តភ្ជាប់ទំនាក់ទំនង កសាង ភាព ជាដៃ គូ និង ជំរុញ
កាលានុវត្តភាព វិនិយោគរវាង ប្រទេស ទាំងពីរ។