សកម្មភាពការងាររបស់ឯកឧត្តម ជា សុមេធី នាសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបាន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមក្នុងសន្និសីទគ្រួសារអាស៊ីលើកទី៤ ក្រោមមូលបទ៖ “គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព” នៅសាធា រណរដ្ឋសិង្ហបុរី ឯកឧត្តមក៏មានសកម្មភាពការងារជាច្រើននៅទីនោះ រួមមាន ការជួបពិភាក្សាការ ងារជាមួយឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋ សិង្ហបុរីលើគំនិតផ្តួចផ្តើមស្តីពី កិច្ចសហការប្រតិបត្តិការលើការពង្រឹងកិច្ចការគ្រួសាររវាងក្រសួង
ទាំងពីរ។ ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវក្នុងពិធីពិសាអាហារស្វាគមន៍ ពេលល្ងាចជាមួយបណ្តារដ្ឋមន្រ្តីទទួលបន្ទុកសុខុមាលភាព និងការអភិវឌ្ឍសង្គម នៃប្រទេសជា សមាជិកអាស៊ាន នៅ Sands Expo &Convention Centre នៃសណ្ឋាគារ Marina Bay Sands Singapore រួមទាំងជំនួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George រាជវង្សអង់ គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីជាការសម្តែងការគួរសម និងពិភាក្សាការងារ ដោយក្នុងជំនួបនេះព្រះអង្គម្ចាស់ Michael George រាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយក ប្រតិបត្តិអង្គការ Care for Children បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដោយបាន បញ្ជាក់ថា អង្គការនៅតែបន្តសហការគាំទ្រ តាមរយៈការចូលរួមអភិវឌ្ឍ និងពង្រឹងការអនុវត្ត គោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធ ការកសាងសមត្ថភាពមន្ត្រី បុគ្គលិកសង្គម ព្រមទាំង សហការជាមួយមណ្ឌលថែទាំកុមាររបស់រដ្ឋ និងបន្តពង្រីកទៅខេត្តគោលដៅអាទិភាពផ្សេង ទៀត។
សូមជម្រាបជូនថា ខណៈពេលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ កំពុងដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គមនៅសាធារណរដ្ឋសិង្ហបុរី ៕