សង្រ្គាមរវាងអ៊ីស្រាអ៊ែល- ក្រុម Hezbollah កក្រើកឡើងជាថ្មីក្រោយឆ្នាំ២០០៦ លើទឹកដីលីបង់ បណ្តាលឲ្យកកស្ទះចរាចរណ៍ព្រោះការជម្លៀសខ្លួន និង សម្លាប់មនុស្សជិត៥០០នាក់ហើយ
ហេតុការណ៍វាយប្រហារដ៏សង្រ្កប់របស់អ៊ីស្រាអែលចាប់ពីថ្ងៃចន្ទមកបានសម្លាប់ជនជាតិលីបង់ជាង៤៩០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ! ដែលជាករណីមនុស្សស្លាប់ដ៏សាហាវបំផុតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-និងក្រុងមហេសបូឡាកាលពីឆ្នាំ២០០៦មក ខណៈដែលយោធាអ៊ីស្រាអែលក៏បានព្រមានដល់អ្នកស្រុកនៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ឱ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបន្ទាន់មុនពេលយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសកាន់រីកសាយភាយជាងនេះប្រឆាំងនឹងក្រុមហេសបូឡាដែលតាំងទីលំនៅ នៅលើទឹកដីនេះដែរ។ ប្រជាជនលីបង់រាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគខាងត្បូង ដោយបន្សល់ទុកនូវការកកស្ទះចរាចរណ៍ដ៏ណែនណាន់តាន់តាប់នៅទូទាំងប្រទេសនេះតែម្តង ដោយពួកគេព្យាមឆ្លងកាត់ឆ្ពោះទៅកាន់ទីក្រុងបៃរូត និងតំបន់ភាគខាងជើងផ្សេងទៀតនៃប្រទេសលីបង់ ដែលនេះគឺជាការជម្លៀសខ្លួនទ្រង់ទ្រាយធំបំផុតចាប់តាំងពីការប្រយុទ្ធគ្នារវាងភាគីទាំងពីរនាឆ្នាំ២០០៦។ មនុស្សជាង៧០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចនេះ ដែលវាជាចំនួនមនុស្សស្លាប់ដ៏ច្រើនក្នុងរយៈពេលមួយថ្ងៃនិងគួរឱ្យរន្ធត់បំផតសម្រាប់ប្រទេសលីបង់ ដោយតែការវាប្រហារសម័យបច្ចុប្បន្នកាន់តែសាហាវដោយប្រើប្រាស់លើឧបករណ៍ទំនាក់ទំនងបញ្ជារពីចំងាយនិងតាមអាកាស។ រដ្ឋាភិបាលលីបង់បង្ខំចិត្តបញ្ជាឱ្យបិទសាលារៀន និងសាកលវិទ្យាល័យជាបន្ទាន់នៅថ្ងៃអង្គារនេះ នៅទូទាំងប្រទេសតែម្តង ហើយបានចាប់ផ្តើមរៀបចំជម្រកសម្រាប់ជនភៀសខ្លួនពីភាគខាងត្បូងមកភាគចខាងជើង។ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនពិតជាកំពុងធ្វើសកម្មភាពវាយប្រហារលើគោលដៅប្រហែលជា៣០០កន្លែងកាលពីថ្ងៃចន្ទមែន ដោយពួកគេនិយាយថាពួកគេកំពុងតាមវាយប្រហារឲ្យចំគោលដៅនៃទីស្នាក់ការស្តុកអាវុធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាជាសត្រូវរបស់ខ្លួន និងមានទំនាក់ទំនងជាមួយក្រុមហេតុការណ៍វាយប្រហារថ្ងៃ៧តុលា២០២៣នៅហ្កាហ្សាស្រ្តីប។ កូដកម្មមួយចំនួនបានវាយប្រហារនៅតំបន់លំនៅដ្ឋានក្នុងទីក្រុងនានានៅភាគខាងត្បូង និងភាគខាងកើតជ្រលង Bekaa បន្ថែមទៀតខណៈការវាយប្រហារមួយបានវាយលុកលើតំបន់ព្រៃដ៏ឆ្ងាយពីទីក្រុង Byblos នៅភាគកណ្តាលប្រទេសលីបង់ ចម្ងាយជាង ៨០ ម៉ាយពីព្រំដែនភាគខាងជើងនៃទីក្រុងបៃរ៉ូត។ យោធាអ៊ីស្រាអ៊ែលបញ្ជាក់ថាពួកគេកំពុងពង្រីកការវាយប្រហារតាមអាកាសបន្ថែម ដើម្បីបោសសំអាតជម្រកតាមជ្រលងភ្នំនៃបណ្តោយព្រំដែនភាគខាងកើតនៃប្រទេសលីបង់ជាមួយប្រទេសស៊ីរី របស់ក្រុម Hezbollah ដែលបានយកទីតាំងនោះអស់ពេលជាយូរមកហើយនៅ ហើយវាជាទីកន្លែងដែលក្រុមនេះបានបង្កើតឡើងចាប់ពីឆ្នាំ ១៩៨២ មក ដោយមានជំនួយពីឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់៕
សម្រួលអត្ថបទ៖ សុផារិន្ទ