សន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI
សន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI
=====
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ក្រោមអធិបតីភាពឯកឧត្តម André Pastrana Arango ប្រធានអង្គការ IDC-CDI និងជាអតីតប្រធានាធិបតីកូឡំប៊ី ឯកឧត្តម សួស យ៉ារ៉ា អនុប្រធាន IDC-CDI និងឯកឧត្តម សុខ សូកេន តំណាងគណបក្យប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប៕