សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើដំណើរតាមទូកទេសចរណ៍ ទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ និងបានអញ្ជើញទៅកាន់សហគមន៍តម្បាញ ហូល ផាមួង ក្រមាសូត្រ និងកន្សែង ដែលស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើដំណើរតាមទូកទេសចរណ៍ ទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ និងបានអញ្ជើញទៅកាន់សហគមន៍តម្បាញ ហូល ផាមួង ក្រមាសូត្រ និងកន្សែង ដែលស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញពិនិត្យមើលការចិញ្ចឹមដង្កូវនាង ការផលិតសូត្របម្រើឱ្យវិស័យតម្បាញ ហូល ផាមួង កន្សែង និងអញ្ជើញពិនិត្យមើលដំណាំកសិផលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕