សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាជូនកងកម្លាំងការពារព្រំដែន នៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអញ្ជើញសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព នៅខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ដែងក្តីគោរព និងសរសើរវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិការ ស្នេហាជាតិ មាតុភូមិរបស់កងកម្លាំង ដែលបានលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញផ្តល់គ្រឿងឥស្សរិយយស និងថវិកាជូនកងកម្លាំងការពារប្រមាណ ៥៥០លានរៀល ដើម្បីគាំទ្រការងារការពារប្រទេសជាតិ និងការពារសន្តិភាពជាបន្ត។