សម្តេចតេជោ ហ៊ុន សែន បានបង្ហោះដំណឹងល្អពីសុខភាពបានធូរស្រាល របស់ភរិយា បើទោះបីប្រឈមការបាត់បង់បងប្រុស

នៅថ្ងៃទី ២៦ ខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការថា ទោះបីកំពុងប្រឈមនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់ក៏ដោយ ក៏មានដំណឹងល្អអំពីសុខភាពភរិយារបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ គ្រូពេទ្យបានជម្រាបថា ភរិយារបស់សម្តេចតេជោ បានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដើម្បីសម្រាកនៅសណ្ឋាគារ ហើយនឹងត្រឡប់ទៅពិនិត្យឡើងវិញនៅថ្ងៃទី ២៩ មីនាវិញដើម្បីពិនិត្យសារជាថ្មី។សម្តេចបានបន្តថា ពេលវេលានេះ បើទោះភរិយារបស់សម្តេចត្រូវបានអនុញ្ញាតឲ្យត្រឡប់មកប្រទេសវិញនៅថ្ងៃទី ២៩ ឬ ៣០ មីនាក៏ដោយ គាត់នឹងមិនអាចរួមចំណែកក្នុងដង្ហើមចុងក្រោយនៃការលាចាកលោក របស់បងប្រុសសម្តេចឡើងដែលគ្រូពេទ្យបានប៉ាន់ស្មានថា អាចនឹងលាចាកលោកនៅយប់ថ្ងៃទី ២៧ ឬចូលថ្ងៃទី ២៨ មីនា។
ក្នុងសាររបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីមានភាពស្មុគស្មាញក្នុងការទទួលដំណឹងពីរក្នុងពេលតែមួយ ក៏សម្តេចកបានអាចបន្ថយភាពលំបាកនៃស្ថានភាពនេះបាន។