សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដែងធម្មទេសនាពិសេសក្នុងពិធីបុណ្យរំឭកសម្តេចព្រះសង្ឃរាជ ជួន ណាត

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តសម្ដែងព្រះធម្មវិសេសទេសនា ក្នុងពិធីបុណ្យរំឭកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមការផ្ដួចផ្ដើមដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តរាជបូណ៌ ខេត្តសៀមរាប។

សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ គឺជាសម្តេចព្រះសង្ឃរាជទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការរក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនានៅកម្ពុជា។