របៀបវារៈសំខាន់ៗមួយចំនួន បានលើកយកមកពិនិត្យពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិ ន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
បន្ទាប់ពីបានប្រជុំពិភាក្សារួចមកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមសំណើរបស់រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។
២-ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូន ឯកឧត្តម ហ៊ឺ វីរៈ ជំនួស សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៣-ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៉ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។
៤- ការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕