សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកអគ្គរាជទូតតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងគោរពជម្រាបលា មុនពេលចេញដំណើរទៅបំពេញភារកិច្ច

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៤រូប ចូលជួបសម្តែងការគួរសម និងគោរពជម្រាបលា មុនពេលចេញដំណើរទៅបំពេញភារកិច្ច។