សហគ្រិនខ្មែរ និងផ្សារទំនើបអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនាដំណាច់ឆ្នាំទាំងអស់គ្នា
សហគ្រិនខ្មែរ និងផ្សារទំនើបអុីអន សូមប្រកាសអំពីកិច្ចសហការជាថ្មីម្តងទៀតតាមរយៈពិព័រណ៍ផលិតផលក្នុង ស្រុកដែលនឹងដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅ ផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី និង ផ្សារទំនើបអុីអនមានជ័យ។ ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុក ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអុីអនបានសហការគ្នា
ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲកាន់តែទូលំទូលាយ។ពាក្យស្លោកនៃពិព័រណ៍នេះគឺ«គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ភាពជាដៃគូរបស់យើងជាមួយអុីអន ពង្រឹងការកសាងប្រព័ន្ធអេកូឡូសុី ក្នុងការជំរុញការលក់ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។
លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ ហើយដែលផ្សារទំនើបអុីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអុីអន ទាំង៣សាខារបស់យើងដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ (KE)។ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសផងដែរ។ ក្នុងឱកាសនេះយើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។ អុីអនប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយផលិតផលក្នុងស្រុក និងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។
កុំភ្លេចចូលរួមពិព័រណ៍ផលិតផល ក្នុងស្រុកនៅសាខាផ្សារទំនើបអុីអន ដែលនៅជិតលោកអ្នកបំផុត។ អ្នក នឹងអាចទិញផលិតផល ក្នុង ស្រុក ដែលមានគុណភាពល្អជាច្រើន ពីគ្រឿងទេសផ្សេងៗ និងសម្ភារ: ប្រើប្រាស់ ប្រចាំថ្ងៃ រួមមាន បន្លែ ស្រស់ ទឹកដោះគោ អង្ករ វត្ថុ អនុស្សាវរីយ៍ និង ផលិតផល ផ្សេងៗ ទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។