សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះអនុស្សរណៈជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដើម្បីផ្ដល់អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ០៤ឆ្នាំពេញ និងផ្ដល់ការងារ ជាមួយប្រាក់ខែជូន និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិ
លើការផ្ដល់អាហាររូបករណ៍សិក្សា ការផ្តល់ការងារជូននិស្សិតកម្ពុជា ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងលោក ណាត់ថៈផុង កែវត្រៈគូលផុង នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
ក្នុងកិច្ចសហប្រតិបត្ដិការនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ PPIU–PTT (CAMBODIA) LTD. ហើយបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ ផ្ដល់អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ០៤ឆ្នាំពេញ និងក្លាយជាបុគ្គលិកបំរើ
ការងារនៅហាង Café Amazon for Chance រួមទាំងទទួលបានប្រាក់បៀវត្សរ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ពួកគេផងដែល។