សាលារៀនសុវណ្ណភូមិរៀបចំកម្មវិធីគ្រូឆ្នើមប្រចាំឆ្នាំក្នុងគោលបំណងពង្រឹងសមត្ថភាពបង្រៀននិងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងលើការបង្រៀនសិស្សានុសិស្ស

សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ នៃសាលារៀនសុវណ្ណភូមិ មកពី បណ្តា សាខានានា ក្នុងរាជធានីភ្នំពេញ និងខេត្ត ប្រមាណជាង១ពាន់នាក់ ទទួលបានការលើកទឹកចិត្ត និងរៀបចំ កម្មវិធីគ្រូឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកទឹកចិត្ត គ្រូបង្រៀន គឺលើកកម្ពស់ វិស័យអប់រំ” ។ពីធីនេះធ្វើឡើងដោយមានការអញ្ចើញចូលរួមពី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប និងលោកជំទាវ ព្រមទាំងមានការអញ្ជើញ ចូលរួមពលោកប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃសាលារៀនសុវណ្ណភូមិមានប្រមាណជាង១ពាន់ នាក់ ទូទាំងប្រទេស ទាំងអ្នកចូលរួមដោយផ្ទាល់ និងការចូលរួមតាមរយៈវីឌីអូ Conference Zoom ។លោកឧកញ៉ា ជា ធីឡាយ បានគូសបញ្ជាក់ថា ដើម្បីជាការពង្រឹងសមត្ថភាពក្នុងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ឱ្យរឹតតែប្រសើរឡើងបន្ថែម ទៀតស្របតាមគរុកោសល្យឱ្យកាន់តែប្រសើរ និងដើម្បីជាការលើកទឹកចំពោះលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្ត ទុកដាក់ក្នុងការបង្រៀនសិស្សផងនោះ សាលារៀនសុវណ្ណភូមិបានធ្វើការចាត់ថ្នាក់នូវគ្រូឆ្នើម ដើម្បីធ្វើការប្រគល់បណ្ណសរសើរជូនពួកគាត់ តួយ៉ាងដូចជាឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ហើយ ដែលសាលារៀនសុវណ្ណភូមិបានធ្វើពិធីប្រគល់បណ្ណសរសើរជូនគ្រូឆ្នើមនៅទូទាំងប្រទេសមានជាង ១ពាន់នាក់ ក្រោមប្រធានបទ “លើកទឹកចិត្តគ្រូបង្រៀន គឺលើកកម្ពស់វិស័យអប់រំ” ។លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ គូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ សាលារៀនសុវណ្ណភូមិ បាននិងកំពុងបោះជំហានទៅមុខគួរឱ្យកត់សម្គាល់មួយនេះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំក្នុងការបង្ហាត់បង្រៀន ផ្ទេរ ចំណេះដឹងទៅឱ្យសិស្ស រហូតធ្វើឱ្យសាលារៀនសុវណ្ណភូមិនៅទូទាំងប្រទេស។សូមបញ្ជាក់បន្ថែមថា កម្មវិធីដ៏ វិសេសវិសាលនេះដែរ លោកឧកញ៉ា និងលោកជំទាវ ក៏បានផ្តល់ជូននូវដំណើរទស្សនកិច្ចសិក្សាទៅ កាន់ប្រទេសសិង្ហបុរី សម្រាប់លោកគ្រូ អ្នកគ្រូឆ្នើមចំនួន ១១រូប ដែលមកពីកម្មវិធីសិក្សាទាំង៣ រួមមាន កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីអន្តរភាសាខ្មែរ-អង់គ្លេស និងប្រគល់បណ្ណសរសរសើរ មេដៃ ដល់លោកគ្រូអ្នកគ្រូឆ្នើមទាំង ១៩៧ នាក់ ដែល តែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបង្រៀនកន្លងមក រួមនិង អាជ្ញាប័ណ្ណជាគ្រូបង្រៀនក្របខ័ណ្ឌ សាលារៀនសុវណ្ណភូមិ ទាំង៥៨៣នាក់ ផងដែរ៕