សិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែនសារពេីពន្ធ​ នៅខេត្តព្រះសីហនុ​

តបតាមការចាត់តាំងរបស់ឯកឧត្តមបណ្ឌិត​ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម,​ ឯកឧត្តម​ ចាន់​ សីហា​ អគ្គនាយករង​ និងលោក​ ពាំង​ ស៊ីផាត​ អនុប្រធាននាយកដ្ឋាន​រដ្ឋបាលទូទៅ​ និងទំនាក់ទំនងសាធារណ:​ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែនសារពេីពន្ធ​ រយ:ពេលពេញមួយថ្ងៃ​ នៅសណ្ឋាគារ​ និងរមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ ខេត្តព្រះសីហនុ​ នាថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៤។ សិក្ខាសាលនេះ​ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​ ឈន​ សុភាព​ រដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងដោយមានការចូលរួមពីតំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ នីតិបុគ្គលសាធារណ:​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ សរុបចំនួន​ ២៥០​ នាក់។

សិក្ខាសាលាថ្ងៃនេះផ្តោតលេីប្រធានបទសំខាន់ចំនួន២​ គឺ​ (១)ការផ្ទេរសិទ្ធិកាន់កាប់​ និងប្រេីប្រាស់លេីទ្រព្យសម្បត្តិរបស់រដ្ឋ​ និង(២)ការពង្រឹងការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ។